
Bitdefender គឺជាអ្នកបង្កើតកម្មសុវត្ថិភាពវិធីអ៊ីនធឺណិត និងកម្មវិធីកម្ចាត់មេរោគដែលទទួលបានពានរង្វាន់ទទួលស្គាល់ជាអន្តរជាតិ។
ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០១ Bitdefender បានបន្តតំឡើងខ្លួនដើម្បីកំណត់ស្តង់ដារថ្មីក្នុងការការពារ ពីការគំរាមកំហែងនិងការកម្ចាត់មេរោគក្នុងករណីជាច្រើន ដែលនាំទៅរកបច្ចេកទេសក្នុងការរកឃើញសុវត្ថិភាពអ៊ីនធឺរណែតដ៏ល្អបំផុត ដើម្បីទប់ស្កាត់ការរីករាលដាលនៃការគំរាមកំហែងដ៏សាហាវ។
សូមអរគុណដល់ផលិតផលលំដាប់ទីមួយ និងបច្ចកវិទ្យាទំនើបចុងក្រោយនេះ ក្រុមហ៊ុនបានពង្រីកខ្លួនទៅជាអ្នកដឹកនាំទូទាំងពិភពលោកយ៉ាងឆាប់រហ័ស។ Bitdefender បានចូលទីផ្សារអន្តរជាតិនៅពេលបើកការិយាល័យនៅចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អាឡឺម៉ង់ បារាំង និងអេស្បាញ ព្រមទាំងបង្កើតយុទ្ធសាស្រ្តភាពជាដៃគូ និងបង្កើតវត្តមានរបស់ខ្លួនក្នុងស្រុកនៅក្នុងប្រទេសជាង ១០០ប្រទេស នៅទូទាំងពិភពលោក។
នៅចុងឆ្នាំ ២០០៩ Bitdefender កំពុងការពារអ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោក និងបានបង្កើតការប្រើប្រាស់បច្ចេកវិទ្យារបស់យើងដែលអាចទុកចិត្តបានជាមួយក្រុមហ៊ុនសហការជិតស្និទ្ធដូចជា IBM និង Virgin Media តាមរយៈការធ្វើយុទ្ធសាស្ត្រសហការជាដៃគូពាណិជ្ជកម្ម។
ឆ្នាំ ២០១១ Bitdefender បាននាំមកនូវការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងទស្សនវិជ្ជារបស់ក្រុមហ៊ុន នៅពេលដែលក្រុមហ៊ុននេះបានទទួលយកអត្តសញ្ញាណសាជីវកម្មថ្មី។ វាក៏ជាឆ្នាំជោគជ័យផងដែរ ដោយផលិតផលរបស់ក្រុមហ៊ុន គឺត្រូវបានជ្រើសរើសជាជំរើសទី ១ (ទាក់ទងនឹងសុវត្ថិភាពអ៊ីនធឺរណែត) ដោយស្ថាប័នធ្វើតេស្តឯករាជ្យសំខាន់បំផុតចំនួន ៣ ក្នុងពិភពលោក។
មានរូបភាពប្រវត្តិសាស្រ្តថ្មីដើរតួជាអ្នកផ្សាភ្ជាប់គ្នារវាងឬសគល់របស់ក្រុមហ៊ុន និងអនាគតរបស់ក្រុមហ៊ុន។ ចំណុចសំខាន់មួយដែលនៅតែមិនផ្លាស់ប្តូរៈ គឺសមត្ថភាពរបស់ Bitdefender ក្នុងការផ្តល់ផលិតផលកំចាត់មេរោគដ៏ល្អបំផុត។ Bitdefender ផ្តល់នូវដំណោះស្រាយកំចាត់មេរោគដ៏ល្អបំផុត ដោយប្រើបច្ចេកវិទ្យាដែលទទួលបានរង្វាន់ដូចគ្នាសម្រាប់អតិថិជន និងបណ្តាញសាជីវកម្ម ចាប់ពីអាជីវកម្មខ្នាតតូចរហូតដល់សហគ្រាសលើពិភពលោក ដែលការពាររាល់ endpoints ទាំងអស់។
កម្មសិទ្ធិបច្ចេកវិទ្យារបស់ Bitdefender ដោយផ្អែកលើគំនិតច្នៃប្រឌិតនិងនិន្នាការឈានមុខគេនៅក្នុងឧស្សាហកម្មសុវត្ថិភាពព័ត៌មានវិទ្យា នៅតែបន្តត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ថាជាកម្មវិធីសុវត្ថិភាពអ៊ីនធឺរណែតល្អបំផុត។ ស្ថាប័នឯករាជ្យដែលផ្តល់រង្វាន់ដល់លទ្ធផលលេចធ្លោរបស់យើងតាមរយៈរង្វាន់ និងការបញ្ជាក់ជាច្រើននោះគឺ Av-Test.org, Virus Bulletin, មន្ទីរពិសោធន៍ ICSA ។ Checkmark, PC World Top 100 ។
Bitdefender ខិតខំអោយអស់ពីសមត្ថភាព ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាឥតឈប់ឈរ ដើម្បីបោះជំហានទៅមុខក្នុងការផ្តល់ជូនអតិថិជនរបស់យើង នូវការរកឃើញកំចាត់មេរោគដ៏ល្អបំផុតរួមផ្សំជាមួយនឹង ការប្រើប្រាស់និងការអនុវត្តដែលអាចសម្របបានតាមគ្រប់កាលៈទេសៈ។
