BITDEFENDER CLOUD SECURITY FOR MSPs
ជាប់ចំណាត់លេខ ១ សម្រាប់កម្មវិធីសុវត្ថិភាព MSP
ការការពារល្អបំផុត ការដំណើរការល្អបំផុត
រក្សាបានជាប់លាប់
ការវាយប្រហារបែប Zero-days និង ransomware ដូចជា WannaCry ដែលមានការបំផ្លាញ គេចវេសចេញពីប្រព័ន្ធសុវត្ថិភាព AV/endpoint និងប្រព័ន្ធដែលត្រូវបានហៅថាដំណោះស្រាយជំនាន់ក្រោយ លើកលែងតែ Bitdefender ដែលមេរោគអស់នេះមិនអាចធ្វើការវាយប្រហារបាន ។
Bitdefender ជាប់ចំណាត់ថ្នាក់លេខ១ ជាប្រចាំនៅក្នុងការធ្វើតេស្តឯករាជ្យសម្រាប់ការការពារការអនុវត្ត និងការប្រើប្រាស់ ដោយត្រូវាបានសម្រិតសម្រាងលើប្រព័ន្ធរៀនដោយស្វ័យប្រវត្តិពីម៉ាស៊ីនអស់រយៈពេលច្រើនជាង ១០ឆ្នាំមកហើយ។

នៅខែមីនា ឆ្នាំ២០១៨ Bitdefender បានទទួលពានរង្វាន់ផ្នែកការការពារដ៏ល្អបំផុត និងពានរង្វាន់ផ្នែកដំណើរការកម្មវិធីដ៏ល្អបំផុតប្រចាំឆ្នាំ២០១៧ ពីក្រុមហ៊ុនតេស្តឯករាជ្យ AV-Test ក្នុងការទទួលបានពិន្ទុរុករកមេរោគខ្ពស់បំផុត និងបង្ហាញអោយឃើញថាមានការប៉ះពាល់តិចបំផុតទៅលើធនធានរបស់ម៉ាស៊ីន នៅក្នុងការពិសោធន៍នីមួយៗក្នុងមួយឆ្នាំពេញ ។
ការធ្វើតេស្តដោយក្រុមហ៊ុន AV លើប្រព័ន្ធសុវត្ថិភាពអាជីវកម្មប្រចាំឆ្នាំ ២០១៨ (ចាប់ពីខែសីហាដល់វិច្ឆិកា) ជាមួយនឹងក្រុមហ៊ុនដទៃ


ត្រូវបានទទួលស្គាល់ជាកម្មវិធីមានការពារ និងប្រតិបត្តិជាប់ចំណាត់ថ្នាក់លេខ ១
Bitdefender ជាប់ចំណាត់លេខ១ជាប្រចាំក្នុងការធ្វើតេស្តឯករាជ្យ ដែលបង្ហាញអោយឃើញថាមានការការពារល្អបំផុតទៅនឹងការគំរាមកំហែងតាមអ៊ីនធឺណិត ដែលមានការកំណត់មេរោគមិនត្រឹមត្រូវជាងគេ រួមទាំងដំណើរការកម្មវិធីដែលមានការប្រើប្រាស់ធនធានតិចតួចបំផុតនៃប្រព័ន្ធ ។

វិធីសាស្រ្តសុវត្ថិភាពទូលំទូលាយ
Bitdefender Cloud Security for MSP មិនត្រឹមតែមានកម្មវិធីកម្ចាត់មេរោគទូទៅ ប៉ុន្តែវាក៏ត្រូវបានរួមបញ្ចូលនៅការការពារពីសកម្មភាពកេងប្រវ័ញ្ច ការរៀនសូត្រដោយស្វ័យប្រវត្តិពីម៉ាស៊ីន ការត្រួតពិនិត្យ Content និង Device មុខងារសុវត្ថិភាពបន្ថែមក៏អាចដាក់អោយប្រើបានចេញពី Console តែមួយបានផងដែរ ។

ការគ្រប់គ្រង និងការទូទាត់ប្រាក់ប្រចាំខែយ៉ាងងាយស្រួល
ជាការការពារ administer សម្រាប់អតិថិជនទាំងអស់ចេញពីប្រព័ន្ធ cloud hosted consle តែមួយ ភ្ជាប់ជាមួយការទូទាត់ប្រាក់ប្រចាំខែ ដោយមិនចាំបាច់ត្រូវការ hardware បន្ថែម ។ មានការគ្រប់គ្រងការងារយ៉ាងងាយស្រួល និងស្វ័យប្រវត្តិ ដោយប្រើការរួមបញ្ចូលគ្នារវាង API និង platform RMM/PSA សំខាន់ៗ។
លក្ខណៈពិសេស និង អត្ថប្រយោជន៍
រួមបញ្ចូល Modules ប្រព័ន្ធសុវត្ថិភាព
ជម្រើស Modules ប្រព័ន្ធសុវត្ថិភាពបន្ទាប់បន្សំ
Local & Cloud
Web Filtering
ដោយមានសារៈសំខាន់ក្នុងការទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិត web filtering អនុញ្ញាតឱ្យអ្នកគ្រប់គ្រងរារាំងការលួចបន្លំដែលត្រូវបានសម្គាល់ ឬគេហទំព័រគួរអោយសង្ស័យផ្សេងៗ និងស្កែន URL ដែលមិនស្គាល់រួមទាំង HTTPS ដើម្បីកំណត់ការគំរាមកំហែងដែលអាចកើតមាន។
Firewall With Intrusion Detection
ការប្រឆាំងនឹងការកេងប្រវ័ញ្ចកម្រិតខ្ពស់
ការតាមដានដំណើរប្រតិបត្តិការ
Bitdefender Process Inspector បន្តតាមដានប្រតិបត្តិការដែលកំពុងដំណើរការ សម្រាប់រកមើលអត្តសញ្ញាណនៃសកម្មភាពគួរអោយសង្ស័យ ហើយអាចរារាំងដោយផ្អែកលើសកម្មភាពនោះ និងការវាយប្រហារជឿនលឿនដែលលួចគេចចេញពីប្រព័ន្ធការពារផ្សេងទៀត។
ការគ្រប់គ្រង Content
ដោយជាធម្មតាវាជាផ្នែកមួយនៃការផ្តល់ជូនដាច់ដោយឡែកជាមួយក្រុមហ៊ុនដទៃទៀត ការគ្របគ្រង់ Content មានរួមបញ្ចូលដោយគ្មានការគិតថ្លៃបន្ថែមនៅក្នុង Cloud Security សម្រាប់ MSP ។ រារាំង ឬ រឹតត្បិតការចូលប្រើគេហទំព័រដែលមានមេរោគ ឬ ប្រើប្រភេទ និងកាលវិភាគដើម្បីកាត់បន្ថយផ្ទៃវាយប្រហារនិងបង្កើនផលិតភាព។
ការគ្រប់គ្រងឧបករណ៍
ជាញឹកញាប់មុខងារនេះមិនមានលើកម្មវិធីសុវត្ថិភាពផ្សេងទេ វាអនុញ្ញាតអោយ admins រារាំង ឫរឹតត្បឹតមិនអោយមានការចូលប្រើប្រាស់បានទៅលើឧបករណ៍ចល័តច្បាស់លាស់ណាមួយដូចជា USBs ដែលកាត់បន្ថយហានិភ័យនៃមេរោគដែលត្រូវបានចម្លងតាមរយៈឧបករណ៍ទាំងនេះ។
ដៃគូបច្ចេកវិទ្យា និង ការចូលសមាហរណកម្ម
ជាមួយនឹងដំណោះស្រាយរួមបញ្ចូលគ្នាច្រើនជាងក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធសុវត្ថិភាពផ្នែកបច្ចេកវិទ្យាដទៃទៀត Bitdefender ធ្វើសកម្មភាពលើសពីគ្រាន់តែការស្វែងយល់ពីសហគមន៍ MSP ។ យើងជាផ្នែករបស់វា។ យើងធ្វើការជាមួយកម្មវិធីដែលលោកអ្នកប្រើរាល់ថ្ងៃ។


“ការការពារដ៏អស្ចារ្យ។ កម្មវិធី MSP ដ៏ល្អ។ Bitdefender អនុញ្ញាតឱ្យបុគ្គលិករបស់ខ្ញុំ ចំណាយពេលតិចក្នុងការផ្តល់អាជ្ញាបណ្ណ និងដោះស្រាយបញ្ហាខណៈពេលដំណាលគ្នាផ្តល់អត្រាប្រាក់ចំណេញកាន់តែប្រសើរ”
Jerry Hartman, Owner, Sooner Technology
កម្មវិធី MSP សហការជាមួយដៃគូ
ការលក់ និងលទ្ធភាពបច្ចេកទេស
- ការបណ្តុះបណ្តាលផ្នែកលក់
- ការបណ្តុះបណ្តាលផ្នែកបច្ចេកទេស
- ងាយស្រួលក្នុងការបង្កើត Demo
- សិក្ខាសាលា MSP ពិសេសតាមអ៊ីនធឺណិត
- ប្រព័ន្ធគ្រប់គ្រងគណនីបណ្តាញពិសេស
ឯកសារពាក់ព័ន្ធនឹងទីផ្សារ
- Competitive Battlecards
- បណ្តុំទិន្នន័យ និងសម្ភារៈជំនួយដល់ការលក់ផលិតផល
- Whitepapers
អត្ថប្រយោជន៍ពីប្រតិបត្តិការ
- ប្រព័ន្ធសុវត្ថិភាពលេខ ១
- សេវាជំនួយកម្រិត ២
- ការផ្តល់ license ប្រចាំខែ
- ការកំណត់តម្លៃតាមកម្រិតចន្លោះនៃការទិញ
- មានសិទ្ធិចូលប្រើ leading cloud និងប្រព័ន្ធសុវត្ថិភាព virtual