Bitdefender
GravityZone
Business Security

ប្រព័ន្ធសុវត្ថិភាពខ្លាំង ហើយឥឡូវនេះផ្តល់ជូននូវតម្លៃសមរម្យជាងមុន

ទិញឥឡូវនេះ

ការការពារជាប់លាប់ដ៏ល្អឥតខ្ចោះ

 

ជាប្រព័ន្ធ Console តែមួយផ្តល់ឱ្យអ្នកនូវការការពារដ៏ទូលំទូលាយសម្រាប់ប្រព័ន្ធនៅកន្លែងធ្វើការ និង servers, physical ឬ virtual។

GravityZone Business Security រួមបញ្ចូលគ្នានូវការរៀនសូត្ររបស់ម៉ាស៊ីន និងការសិក្សាស្រាវជ្រាវដែលមាន signatures និងបច្ចេកទេសផ្សេងៗទៀតដើម្បីផ្តល់ការការពារប្រឆាំងនឹងមេរោគគ្រប់ប្រភេទ រួមទាំងការគំរាមកំហែងដូចជាការឆបោក, ransomware, exploits និង zero-days។
បច្ចេកវិទ្យាឈានមុខគេដូចជា Process Inspector និង machine learning algorithms ត្រូវបានអភិវឌ្ឍ និងប្រើប្រាស់ជាប្រចាំតាំងពីឆ្នាំ ២០០៨ ។

ជាឧទាហរណ៍ជាក់ស្តែង ប្រព័ន្ធ GravityZone machine learning algorithms និង anti-exploit បានទប់ស្កាតដោយជោគជ័យលើការវាយប្រហារមួយដែលមានឈ្មោះថា WannaCry ក្នុងចំណោមការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដែលប៉ះពាល់ដល់ក្រុមហ៊ុននានានៅទូទាំងពិភពលោកក្នុងខែឧសភាឆ្នាំ ២០១៧។ ហើយគ្មានអតិថិជនរបស់ក្រុមហ៊ុន GravityZone ណាម្នាក់ ត្រូវបានវវាយប្រហារពីមេរោគនេះឡើយ។
លទ្ធផលនេះបង្ហាញយ៉ាងច្បាស់អោយឃើញថា Bitdefender គឺពិតជាប្រព័ន្ធសុវត្ថិភាបការពារអាជីវកម្ម ដែលមានអត្រាការរកឃើញល្អប្រសើរ ហើយមានការចាប់មេរោគមិនត្រឹមត្រូវតិចតួចបំផុត។

ការការពារ និងដំណើរការល្អបំផុត

GravityZone តែងតែជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងការធ្វើតេស្តសុវត្ថិភាពឯករាជ្យ ដោយផ្តល់នូវសេវាសុវត្ថិភាពដែលអាចទុកចិត្តបានសម្រាប់ក្រុមហ៊ុនគ្រប់ប្រភេទ ។

ប្រព័ន្ធសុវត្ថិភាពទូលំទូលាយ និងមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រង

រាល់សកម្មភាពសនិ្តសុខទាំងអស់ត្រូវបានគ្រប់គ្រងពី Console តែមួយ និងភ្នាក់ងារតែមួយ។ ប្រព័ន្ធការការពារត្រូវបានតំឡើងពីចម្ងាយនៅលើកុំព្យូទ័រទាំងអស់តាមវិធីសាមញ្ញៗ និងទូលំទូលាយ។

មានការគ្រប់គ្រងពេញលេញ និងមានផលិតភាពជម្រុញអោយអាជីវកម្មកាន់តែប្រសើរ

ផ្តល់ជូន ឬបដិសេធការចូលប្រើគេហទំព័រនិងកម្មវិធីនានាតាមរយៈ ការត្រួតពិនិត្យចំណុចសុវត្ថិភាពតូចៗ ដើម្បីធានាបាននូវការការពារខ្ពស់បំផុត និងការប្រើប្រាស់ធនធានតិចតួចបំផុត។

មុខងារ និងលក្ខណៈពិសេស

ការការពារសម្រាប Endpoints របស់លោកអ្នក
ប្រព័ន្ធសុវត្ថិភាពតាមគេហទំព័រ
ប្រព័ន្ធតាមដានកម្រិតខ្ពស់
AI និង Machine Learning
ប្រព័ន្ធសុវត្ថិភាពតាម Cloud ដ៏ឆ្លាតវៃ

អត្ថប្រយោជន៍

ការពារទិន្នន័យ និងព័ត៌មានសំខាន់

  • រារាំងពួក hacker ពីការលួចយកព័ត៌មានផ្ទៃក្នុង ឬព័ត៌មានបុគ្គលិក
  • ងាយស្រួលរក្សាការគ្រប់គ្រង់លើព្រឹត្តការណ៍អាជីវកម្មទាំងអស់
  • សម្របតាមគោលការណ៍ និងក្របខណ្ឌអាជីវកម្ម

ងាយស្រួលក្នុងការតំឡើង និងគ្រប់គ្រង

  • ប្រព័ន្ធអាចប្រើបានភ្លាមបន្ទាប់ លោកអ្នកចុះឈ្មោះប្រើ
  • ធ្វើការស្វែងរកបណ្តាញកុំព្យូទ័រដោយស្វ័យប្រវត្តិ
  • ធ្វើការលុបកម្មវិធីកម្ចាត់មេរោគចាស់ៗចោលដោយស្វ័យប្រវត្តិ

បំភ្លេចចោលនូវបញ្ហាសុវត្ថិភាព

  • គ្មានមេរោគ, rootkit, malware, ការឆបោក
  • ប្រឆាំងនឹង ransomware, ប្រឆាំងនឹងការកេងប្រវ័ញ្ចកម្រិតខ្ពស់, ransomware vaccine, គ្រប់គ្រង Content, គ្រប់គ្រងឧបករណ៍ ។ល។
  • ការធ្វើបច្ចប្បន្នភាពដោយស្វ័យប្រវត្តិ - អ្នកប្រើប្រាស់មិនអាចបិទមុខងារនេះបានទេ

កម្មវិធីកម្ចាត់មេរោគ និង malware

Signatures, heuristics, តាមដានដំណើរកាឥតឈប់ឈរ និងបណ្តាញស៊ើបការណ៍ពីការគំរាមកំហែងជាសកល។

 

មុខងារបន្ថែមផ្សេងទៀត

Policy Inheritance

អនុញ្ញាតឱ្យអ្នកគ្រប់គ្រងសន្សំសំចៃពេលវេលានៅពេលបង្កើតគោលនយោបាយថ្មីដោយប្រើគោលការណ៍ដែលបានបង្កើតរួចហើយ។

 

Firewall ពីរផ្លូវជាមួយការការពារការឈ្លានពាន

Firewall ពីរផ្លូវដែលមានលក្ខណៈពិសេសពេញលេញជាមួយនឹងការរកឃើញការឈ្លានពានគឺចាំបាច់ក្នុងការទប់ស្កាត់ការលួចនិងប្លន់។

 

ជាប្រព័ន្ធ Console មួយអាចគ្រប់គ្រងរបាយការណ៍ និងព្រឹត្តិការណ៍របស់អាជីវកម្មលោកអ្នកបាន

ងាយស្រួលតាមរកព្រឹត្តការណ៍ទាំងអស់នៅក្នុងប្រព័ន្ធស្ថាប័នរបស់លោកអ្នក
ទប់ស្កាត់ការបាត់ទិន្នន័យ និងព័ត៌មានសំខាន់
ងាយស្រួលតំឡើងពីចម្ងាយ
ការគ្រប់គ្រងសុវត្ថិភាពមានកម្រិតខ្ពស់
ជម្រុញអោយផលិតភាពអាជីវកម្មកាន់តែប្រសើរ

Platform ការពារ Endpoint របស់ Bitdefender ជំនាន់ចុងក្រោយ

ប្រើប្រព័ន្ធដែលអាចសម្របគ្រប់កាលៈទេសៈ ដែលរួមបញ្ចូលទាំងការគ្រប់គ្រង endpoints ការទប់ស្កាត់ ការរកឃើញមេរោគ ការដោះស្រាយ និង ការធ្វើអោយមើលឃើញ។

HARDENING & CONTROL

ការគ្រប់គ្រង Patch

ការគ្រប់គ្រងកម្មវិធី

ការអ៊ិនគ្រិប Disk ពេញលេញ

ការគ្រប់គ្រងឧបករណ៍

ការការពារការលើគំរាមកំហែងតាមគេហទំព័រ

Firewall

ការស្វែងរក មុនពេលប្រតិបត្តិ

ការរកមើល Signature & Cloud

Local & Cloud ML

HyperDetect Tunable ML

Sandbox Analyzer

ការរកឃើញកំឡុងពេល និងក្រោយប្រតិបត្តិ

ប្រឆាំងការបំភាន់

ប្រព័ន្ធត្រួតពិនិត្យលើដំណើរការ

កម្មវិធីកត់ត្រាព្រឹត្តិការណ៍

វិភាគការគំរាមកំហែង

សកម្មភាពស្វ័យប្រវត្តិ

រារាំងការចូលប្រើ

ការឃុំមេរោគដាច់ដោយឡែកពីគេ

ការលុបមេរោគ និងការដកយកចេញ

ការបញ្ឈប់ប្រតិបត្តិការ

Rollback

ការរុករក និងការឆ្លើយតប

រកមើល​ I​oC

បញ្ជីទប់ស្កាត់

ការញែកចេញពីបណ្តាញ

Detonation

Visualization

ការរាយការណ៍ និងជូនដំណឹង

របាយការណ៍

ការជូនដំណឹង

SIEM Integration

API Support

រង្វាន់ផ្នែកដំណើរការល្អបំផុតប្រចាំឆ្នាំ ២០១៧ ។
រង្វាន់ផ្នែកការការពារដ៏ល្អបំផុតឆ្នាំប្រចាំ ២០១៧ ។

ការរួមបញ្ចូលគ្នានៃ "រង្វាន់ដំណើរការល្អបំផុត" and "រង្វាន់ការការពារដ៏ល្អបំផុត” គឺមានតែមួយគត់ចំពោះ Bitdefender, ដែលបានទទួលបានពិន្ទុល្អបំផុតនៅក្នុងប្រភេទទាំងនេះ ក្នុងការធ្វើតេស្តទាំងប្រាំមួយដែលអនុវត្តដោយក្រុមហ៊ុន AV-Test មានកេរ្តិ៍ឈ្មោះល្បីពេញមួយឆ្នាំ 2017 ។

ទិន្នន័យ

GRAVITYZONE ADVANCED BUSINESS SECURITY DATASHEET

 

ជាដំណោះស្រាយសុវត្ថិភាពរួមទាំងអស់មួយ ដែលរួមបញ្ចូលទាំងការការពារនិងការគ្រប់គ្រងសុវត្ថិភាពរួមសម្រាប់ កន្លែងធ្វើការ, servers, អ៊ីមែល, និងឧបករណ៍ចល័ត ។

រង្វាន់ផ្នែកផលិតផលសម្រាប់អាជីវកម្ម ដែលទទួលស្គាល់ដោយក្រុមហ៊ុន AV ប្រចាំឆ្នាំ ២០១៧  

ដោយជាផ្នែកមួយនៃការបញ្ជាក់អំពីផលិតផលសុវត្ថិភាពលើអាជីវកម្ម AV Comparatives បានធ្វើតេស្តការពារបែបជាសកលដោយប្រើប្រាស់ប្រព៏ន្ធពិសោធន៍ពិតរបស់ខ្លួន។ ដើម្បីទទួលបានពានរង្វាន់ទទួលស្គាល់ជាផលិតផលអាជីវកម្ម ផលិតផលទាំងនេះត្រូវជាប់ពិន្ទុក្នុងផ្នែកការពារយ៉ាងតិច ៩០% ដោយគ្មានការចាប់យកព័ត៌មាន ឬមេរោគមិនត្រឹមត្រូវទាក់ទងនឹងអាជីវកម្មឡើយ។ Bitdefender GravityZone Advanced Business Security​ ទទួលបានពិន្ទុស្តង់ដារទូទៅខ្ពស់ជាថ្មីម្តងទៀតរួមជាមួយរង្វាន់ ផលិតផលអាជីវកម្មដែលត្រូវបានទទួលស្គាល់។

ការការពារនិង សេវាកម្មបន្ថែម

ការគ្រប់គ្រង Patch រួមបញ្ចូលគ្នារបស់ GravityZone

ប្រព័ន្ធដែលមិនមានភ្ជាប់ Patch អាចនឹងធ្វើឱ្យស្ថាប័នងាយរងគ្រោះពីការវាយប្រហារនៃមេរោគ Malware ការលេចចេញនូវឯកសារផ្ទៃក្នុង និងការរំលោភយកទិន្នន័យ។ លោកអ្នកអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង Patch របស់ GravityZone ពួកយើងដើម្បីធ្វើឱ្យប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីរបស់លោកអ្នកទាន់សម័យនៅទូទាំងមូលដ្ឋានតំឡើងរបស់ Window កន្លែងការងារ physical servers និង virtual servers បាន ។
អានបន្ថែម  >

ទាញយកទិន្នន័យ  >

ប្រព័ន្ធអ៊ិនគ្រិប GFULL DISK​ របស់ GravityZone

កម្មវិធី GravityZone FDE ការពារទិន្នន័យសម្រាប់ endpoint hard drive ដោយប្រើយន្ដការអ៊ិនគ្រិបផ្តល់ដោយ Windows (BitLocker) និង Mac (FileVault) ។ កម្មវិធីនេះទាញយកអត្ថប្រយោជន៍ពីឧបករណ៍ដែលមានការអ៊ិនគ្រិបដើម ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នាពេញលេញ និងការអនុវត្តជាអតិបរមា។ GZ FDE ត្រូវបានដាក់រួមបញ្ចូលទៅក្នុង GravityZone Console និង Agent ដោយគ្មាន Agent បន្ថែមដើម្បីបង្កើត ឬ គ្មាន key managment server ដើម្បីតំឡើង។ ការប្រើប្រាស់រចនាសម្ពន្ធ័សុវត្ថិភាព Endpoint ដែលមានស្រាប់សម្រាប់គ្រប់គ្រងការអ៊ិនគ្រិប Disk ពេញលេញ បង្កើតឲ្យមានការដាក់ពង្រាយប្រព័ន្ធរួមយ៉ាងពេញលេញជាមួយនឹងការប្រើ administrative effort តិចតួចបំផុត។

អានបន្ថែម  >

ការការពារសម្រាប់សេវាកម្មគេហទំព័រ AMAZON

មុខងារ និង សំណួរចម្លើយ

មុខងារ / តម្រូវការរបស់ប្រព័ន្ធ

GravityZone Advanced Business Security អាចប្រើបានទាំង cloud និងការតំឡើងនៅនឹងកន្លែង។ វាការពារប្រព័ន្ធធ្វើការ, servers, អ៊ីមែល, និងឧបករណ៍ចល័ត (physical or virtual machines) ។ Servers គួរតែមានតិចជាង ៣៥% នៃឧបករណ៍ទាំងអស់ ។

ប្រព័ន្ធប្រតិបត្តិការដែលអាចប្រើជាមួយបាន:
តម្រូវការ HARDWARE:
មជ្ឈមណ្ឌលត្រួតពិនិត្យ GRAVITYZONE (ON-PREMISE CONSOLE)
ដំណាក់កាលនៃការតំឡើងកម្មវិធី:

សំណួរចម្លើយ

តើខ្ញុំអាចយក license បានយ៉ាងដូចម្តេចសម្រាប់ GravityZone Business Security?
តើខ្ញុំអាចរកជំនួយអំពីការតំឡើងកម្មវិធីបានដោយរបៀបណា?
តើមានលក្ខណៈពិសេសបន្ថែមដែលខ្ញុំអាចបន្ថែមទៅក្នុង Gravityzone Business Security បានដែរឬទេ?
តើមានលក្ខណៈពិសេសបន្ថែមដែលខ្ញុំអាចបន្ថែមទៅក្នុង Gravityzone Advanced Business Security បានដែរឬទេ?

ដំណាក់កាលនៃការតំឡើង

ដោយប្រើជម្រើសតាមប្រព័ន្ធ CLOUD CONSOLE
(រចនាសម្ព័ន្ធប្រព័ន្ធសុវត្ថិភាពបង្កើតនិងគ្រប់គ្រងដោយ Bitdefender)
គុណសម្បត្តិ:
  • Web console គឺអាចរកបានភ្លាមៗហើយមិនត្រូវការជំនាញបច្ចេកទេសក្នុងការគ្រប់គ្រងទេ
  • លុបបំបាត់ការចំណាយជាមួយម៉ាស៊ីនមេ និងការថែទាំ
  • ការត្រួតពិនិត្យតាមពេលវេលាពិតប្រាកដរបស់អ្នកប្រើប្រាស់ដែលមិនបាច់នៅកន្លែង និងពីចម្ងាយដោយមិនត្រូវការប្រព័ន្ធ VPN

 

ដំណាក់កាលនៃការតំឡើង:

១. ចូលទៅគេហទំព័រ gravityzone bitdefender ដោយប្រើព័ត៌មានសម្គាល់ដែលអ្នកបានទទួលតាមរយៈអ៊ីមែល។

២. ចាប់ផ្តើមតំឡើងកម្មវិធី Bitdefender នៅលើកុំព្យូទ័ររបស់អ្នកដោយប្រើតំណទាញភ្ជាប់សម្រាប់ទាញយក ឬប្រើជម្រើស mass deployment។ 

៣. ត្រួតពិនិត្យឬផ្លាស់ប្តូរការកំណត់របស់ប្រព័ន្ធការពារប្រកបដោយប្រសិទ្ធភាពដោយប្រើ web console ពីចម្ងាយ។ ទាញយក មគ្គុទ្ទេសក៍តំឡើងរហ័ស សំរាប់សេចក្តីណែនាំតំឡើងលំអិតបន្ថែម។

ប្រសិនបើអ្នកចង់ប្រើប្រាស់ Bitdefender GravityZone Business Security លោកអ្នាកអាចចាប់ផ្តើមភ្លាមៗនៅទីនេះ

GravityZone Business Security

ទទួលបានកម្មវិធីសុវត្ថិភាពសម្រាប់អាជីវកម្មដែលរារាំងការវាយប្រហារតាមអ៊ីនធឺរណែតប្រសើរជាងកម្មវិធីផ្សេងទៀត!

Bitdefender ជាប់ចំណាត់ថ្នាក់លេខ ១​ ជាប្រចាំនៅក្នុងការធ្វើតេស្តឯករាជ្យសំខាន់ៗ ក្នុងការរការពារ ដំណើរការ ឬលទ្ធភាពប្រើបាស់។

    ជ្រើសរើសចំនួនឧបករណ៍សរុប (កុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ ម៉ាស៊ីនមេឯកសារ) ដែលអ្នកចង់ការពារចាប់ពី ៣ ដល់ ១០០ ឧបករណ៍។

    កំពុងស្វែងរកច្រើនជាង 100 ឧបករណ៍មែនទេ? ទាក់ទងមកយើងនៅទីនេះ។