Bitdefender Network Traffic Security Analytics

ប្រព័ន្ធដែលស្វែងរកការលួចចូលប្រើប្រាស់ប្រព័ន្ធខុសច្បាប់តាមពេលវេលាជាក់ស្តែង
ការឆ្លើយតបដោយស្វ័យប្រវត្តិ ភាពមើលឃើញពេញលេញ

ប្រព័ន្ធប្រមូលផ្តុំព័ត៌មានអំពីការគំរាមកំហែង ដែលជាការរៀនសូត្រស្វ័យប្រវត្តិ និងការវិភាគសកម្មភាពត្រូវបានអនុវត្តទៅលើ ចរាចរណ៍បណ្តាញ ដើម្បីរកអោយឃើញនូវការវាយប្រហារកម្រិតធ្ងន់អោយបានមុន ហើយធ្វើការឆ្លើយតបយ៉ាងរហ័សទៅនឹងការវាយប្រហារនោះវិញ

 

Bitdefender Network Traffic Security Analytics (NTSA) នឹងរកឃើញការវាយប្រហារកម្រិតខ្ពស់នៅក្នុងពេលវេលាជាក់ស្តែង ដោយផ្តល់នូវឯកសារលម្អិតនៃការគំរាមកំហែង និងធ្វើការឆ្លើយភ្លាមៗដោយស្វ័យប្រវត្តិ។ NTSA ប្រើការរួមបញ្ចូលគ្នាច្រើននៃការរៀនសូត្ររបស់ម៉ាស៊ីន និងការវិភាគឥរិយាបថនៃការវាយប្រហារ ជាមួយនឹងទីភ្នាក់ងារប្រមូលព័ត៌មានទាក់ទងទៅនឹងការវាយប្រហារជាច្រើ​នរបស់ Bitdefender ដែលរួមមានកម្មវិធីផ្តល់សញ្ញាចំនួន ៥០០ លាននៅទូទាំងពិភពលោក ដើម្បីរកការគំរាមកំហែងសម្រាប់ស្ថាប័នទាំងអស់ រួមមានស្ថាប័នដែលគ្រប់គ្រង ឬ មិនបានគ្រប់គ្រងសម្រាប់ចរាចរណ៍បណ្តាញដែលត្រូវបាន encrypt ឬមិនបាន encrypt។

Network security analytics

NTSA ជាប្រព័ន្ធសុវត្ថិភាពឯករាជ្យ និងដាក់អោយប្រើបានស្រាប់ដោយមិនចាំបាច់ធ្វើការកំណត់អ្វីបន្ថែមឡើយ ហើយមានការតំឡើងដែលអាចសម្របខ្លួនបាន ដោយផ្តោតលើសកម្មភាពនៃសំណុំទិន្នន័យ និងជួយឱ្យមានការវិភាគក្នុងរយៈពេលយូរ ដើម្បីរកឱ្យឃើញនូវមេរោគថ្មីៗ និងការគំរាមកំហែងកម្រិតខ្ពស់បំផុត (APTs) ។ ការធ្វើសមាហរណកម្មជាមួយ Bitdefender GravityZone ជួយឱ្យមានការឆ្លើយតបដោយស្វ័យប្រវត្តិចំពោះបញ្ហាសុវត្ថិភាពយ៉ាងឆាប់រហ័ស ។

ការរាវរកការគំរាមកំហែងតាមពេលវេលាជាក់ស្តែងសម្រាប់ឧបករណ៍បណ្តាញណាមួយ

ផ្តល់នូវសកម្មភាពបណ្តាញទាក់ទងនឹងការគំរាមកំហែងពេញលេញ សម្រាប់ឧបករណ៍ណាមួយនៅលើបណ្តាញ។

សន្សំសំចៃពេលវេលាជាមួយនឹង ការឆ្លើយតបឧប្បត្តិហេតុដោយស្វ័យប្រវត្តិ

ឆ្លើយតបការគំរាមកំហែងដោយស្វ័យប្រវត្ដិ ដោយរួមបញ្ចូលជាមួយ GravityZone ដើម្បីកាត់បន្ថយពេលវេលាឆ្លើយតប។

លទ្ធភាពមើលឃើញ ៣៦០ដឺក្រេ និងការយល់ដឹងអំពីការគំរាមកំហែងតាមអ៊ីនធឺរណែត

ផ្តល់នូវការពន្យល់លំអិតអំពី ឧប្បត្តិហេតុសន្តិសុខដោយមានការណែនាំ អំពីសកម្មភាពសម្រាប់ការស៊ើបអង្កេត និងការឆ្លើយតបភ្លាមៗ។

លក្ខណៈពិសេស និង អត្ថប្រយោជន៍

ប្រព័ន្ធស្វែងរកការគំរាមកំហែងកម្រិតខ្ពងស់
លទ្ធភាពងាយរកឃើញ និងព័ត៌មានពេញលេញ
ការឆ្លើយតបដោយស្វ័យប្រវត្តិ
ប្រព័ន្ធការពារ IOT និង BYOD
On-premises and Cloud
ការអនុលោម

លទ្ធភាពមើលឃើញនៃការគំរាមកំហែងតាមពេលវេលាជាក់ស្តែង និងការស៊ើបអង្កេតលើឧប្បត្តិហេតុប្រកបដោយប្រសិទ្ធភាព

តើអ្នកដឹងទេថារយៈពេលជាមធ្យមដើម្បីរកឃើញពីការលួចចូលប្រើប្រាស់កម្មវិធីដោយខុសច្បាប់ ដែលបណ្តាលមកពីការវាយប្រហារកម្រិតធ្ងន់ គឺចំណាយពេលប្រហែល ៦ ខែ? ទន្ទឹមនឹងនេះក្រុមសន្តិសុខផ្នែកសុវត្ថិភាពព័ត៌មានវិទ្យា កំពុងឈឺក្បាលនឹងការជូនដំណឹងអំពីបញ្ហាសុវត្ថិភាព ដែលត្រូវការស៊ើបអង្កេតភ្លាមៗ។ Bitdefender NTSA អាចជួយគ្រប់គ្រង និងកាត់បន្ថយហានិភ័យ ដោយផ្តល់ភាពមើលឃើញតាមពេលវេលាជាក់ស្តែង នៅជុំវិញប្រព័ន្ធនិងសមត្ថភាពស៊ើបអង្កេតលើបញ្ហាទាំងនោះ។ វាដំណើរការដោយអនុវត្តកម្មវិធីវិភាគ ML និងវិភាគសកម្មភាព ដោយប្រើចំណេះដឹងសំខាន់ៗពី ទីភ្នាក់ងារប្រមូលព័ត៌មានអំពីការគំរាមកំហែងរបស់ Bitdefender ដើម្បីស្វែងរកការគំរាមកំហែងទំនើប ៗ និងមេរោគលាក់ខ្លួន។ Bitdefender NTSA IntelliTriage ធ្វើឱ្យមានការជូនដំណឹងខាងសុវត្ថិភាពព័ត៌មាន ដូច្នេះការវិភាគលើប្រព័ន្ធការពារអាចសន្សំសំចៃពេលវេលា ក្នុងការតាមប្រមាញ់ការគំរាមកំហែងដ៏អាក្រក់នោះ។

តើអ្នកចង់រៀនថែមទៀតទេ? សូមអញ្ជើញទទួលយកព័ត៌មានអំពីលក្ខណៈពិសេសទាំងអស់នេះ

 

Intellitriage

បញ្ឈប់ការជូនដំណឹងជាច្រើនដដែលៗ !

IntelliTriage ធ្វើស្វ័យប្រវត្តិកម្មដំណើរការនៃបញ្ហាសុវត្ថិភាពជាចម្បង ដើម្បីពន្លឿនរយៈពេលនៃការស៊ើបអង្កេតឧប្បត្តិហេតុទាំងនោះ និងកាត់បន្ថយហានិភ័យរបស់ស្ថាប័នជាមួយនឹងការជូនដំណឹងដែលត្រឹមត្រូវ។

វាអាចជួយឱ្យការរៀនសូត្រដែលមានមូលដ្ឋានលើប្រព័ន្ធស្មុគស្មាញ អាចរកឃើញការវាយប្រហារកម្រិតខ្ពស់ជាមួយនឹងភាពត្រឹមត្រូវខ្ពស់ និងការជូនដំណឹងផ្នែកសុវត្ថិភាពរាប់ពាន់ ដើម្បីកំណត់អោយច្បាស់នូវរូបភាពនៃការវាយប្រហារនីមួយៗ។ IntelliTriage ផ្តល់នូវការពន្យល់លម្អិត និងផ្តល់អនុសាសន៍ដល់សកម្មភាពកែលម្អ ដើម្បីសម្រួលដល់ការឆ្លើយតបទៅនឹងការវាយប្រហារបានហ័ស។

ការឆ្លើយតបការគំរាមកំហែងដោយស្វ័យប្រវត្តិ

តាមរយៈការធ្វើសមាហរណកម្មជាមួយ GravityZone, Bitdefender ជួយបង្កើនភាពធន់របស់ស្ថាប័នប្រឆាំងនឹងការគំរាមកំហែងកម្រិតខ្ពស់ សន្សំពេលវេលាក្នុងការស៊ើបអង្កេត និងកាត់បន្ថយពេលវេលាឆ្លើយតប។

នៅពេលដែលអត្តសញ្ញាណនៃការគំរាមកំហែងសំខាន់ៗ ត្រូវបានរកឃើញនៅក្នុងចរាចរណ៍បណ្តាញ NTSA ជូនដំណឹងដល់ GravityZone ដោយស្វ័យប្រវត្តិ ដើម្បីស៊ើបអង្កេតចំណុចដែលរងផលប៉ះពាល់។ ដោយផ្អែកលើលទ្ធផលនៃការស្កែន GravityZoen អាចសម្អាតនិង / ឬដាក់ endpoints អោយដាច់ដោយឡែក ដើម្បីការពារពីការគំរាមកំហែងដែលកំពុងកើតមាន។

របៀបដែលកម្មវិធីដំណើរការ

 

សូមអរគុណដល់បច្ចេកវិទ្យា Bitdefender NTSA និងមុខងារធ្វើកំណត់ត្រាដែលយើងអាចមើលឃើញយ៉ាងច្បាស់ថា នរណាជាអ្នកចម្លងមេរោគជាមួយឧបករណ៍ណាមួយ នៅទីតាំងណាមួយ។ វាអនុញ្ញាតឱ្យយើងប្តូរពីការសង្ស័យ ទៅជាភាពនឹងការសន្មតច្បាស់លាស់មួយ។

ទិន្នន័យ

ទិន្នន័យទាក់ទងនឹង NETWORK TRAFFIC SECURITY ANALYTICS

ប្រយុទ្ធប្រឆាំងនឹងការវាយប្រហារកម្រិតខ្ពស់ជាមួយប្រព័ន្ធ NETWORK TRAFFIC ANALYTICS

តម្រូវការប្រព័ន្ធ

ប្រព័ន្ធ VIRTUAL NTSA
V PROBE

ប្រសិនបើលោកអ្នកចង់សាកល្បងប្រើ Network Traffic Security Analytics លោកអ្នកអាចចាប់ផ្តើមភ្លាមនៅទីនេះ