BLUEPRINT សម្រាប់ប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធ
Cloud របស់សហគ្រាសមួយ
ដោយជាប្រព័ន្ធសុវត្ថិភាព Nutanix AHV-Ready ត្រឹមត្រូវមួយ GravityZone Security for Virtualized Environments (SVE) ដើម្បីផ្តល់សុវត្ថិភាពដូចនឹងអ្វីដែល Nutanix កំពុងធ្វើទៅលើរចនាសម្ព័ន្ធ។ GravityZone ត្រូវបានបង្កើតឡើងពីមូលដ្ឋានគ្រឹះសម្រាប់ hyperconverged datacenter ជួយធានាអោយមានភាពអនុលោម ខណៈពេលកាត់បន្ថយការចំណាយលើប្រព័ន្ធប្រតិបត្តិ ការសម្រួលដល់ការគ្រប់គ្រង និងពង្រឹងដំណើរការប្រើប្រាស់ប្រព័ន្ធ Cloud របស់សហគ្រាស។
ដៃគូរបស់ BITDEFENDER ប្រចាំឆ្នាំ

VDI និង APP VIRTUALIZATION
ការធ្វើអោយមានភាពត្រឹមត្រូវទៅលើ

ប្រព័ន្ធសុវត្ថិភាពដែលមានភាពរហ័សរហួន សមស្របនឹង
ហេដ្ឋារចនាសម្ព័ន្ធដែលតម្រូវការដំណើរការរហ័សរហួនដូចគ្នា
GravityZone ត្រូវការពេលតែពីរបីនាទីប៉ុណ្ណោះក្នុងការតំឡើងលើ Nutanix មិនថាតាមរយៈការតំឡើងបែបចុចតែមួយដងនៃ GravityZone Calm-Marketplace Blueprint ឬតំឡើងជាប្រព័ន្ធការងារនៃ Nutanix Prism-driven ដែលមានស្រាប់
GravityZone បង្កើនល្បឿនពេលវេលាក្នុងការផ្តល់សេវាកម្មអោយកាន់តែឆាប់រហ័ស និងប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិកម្ម end-to-end - ពីការតំឡើង platform សាមញ្ញ ការកំណត់មុខងារ និងការធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាកម្មស្វ័យប្រវត្តិដល់ភ្នាក់ងារ និងកម្មវិធីគោលនយោបាយបន្សំគ្នាឆ្លងកាត់តាមប្រព័ន្ធ VMs នៃប្រព័ន្ធ Cloud របស់សហគ្រាស។
ប្រតិបត្តិការសុវត្ថិភាពមានប្រសិទ្ធិភាព
សមត្ថភាពគ្រប់គ្រងរួម
GravityZone Control Center ផ្តល់នូវចំណុចតែមួយនៃការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងជាសកល និងធ្វើឱ្យមានភាពមើលឃើញលើផ្ទៃអេក្រង់តែមួយ។
សមាហរណកម្មនៃប្រព័ន្ធ Nutanix Prism
ការធ្វើសមាហរណកម្មយ៉ាងតឹងរឹងរវាង GravityZone និង Prism អាចជួយឱ្យមានដំណើរការស្វ័យប្រវត្តិកម្មការងារ ការប្រើប្រាស់ឡើងវិញនូវ License សុវត្ថិភាព និងការរាយការណ៍អំពីប្រព័ន្ធ។
លទ្ធភាពសម្របជាសកល
ដោយស្រដៀងគ្នានឹង Nutanix ដែរនោះ GravityZone ផ្តល់ជូនសេរីភាពក្នុងការជ្រើសរើស virtualization platforms ដែលបង្កើនផលមកវិញជាអតិបរមាសម្រាប់ហេដ្ឋារចនសម្ព័ន្ថដែលមានស្រាប់របស់លោកអ្នក ហើយបង្កើតអោយមានការផ្លាស់ប្តូរដ៏សុវត្ថិភាពមួយទៅកាន់ Nutanix AHV ចេញពី hypervisors ផ្សេងទៀត។
ការបង្កើនអោយមានប្រសិទ្ធិភាពនៃប្រតិបត្តិការប្រព័ន្ធខ្ពស់បំផុត
ជាមួយនឹងការស្កេនរួមដែលបានផ្ទុកលើសកំណត់ GravityZone លុបបំបាត់ប្រតិបត្តិការដែលពឹងផ្អែកខ្លាំងលើធនធាននៅក្នុង VM ។ ដូចនេះវាធ្វើអោយស៊ីភីយូ RAM និងធនធានផ្សេងទៀតសល់ធនធានច្រើនសម្រាប់ដំណើរការការងារផ្សេងៗ ជាហេតុធ្វើជម្រុញអោយដំណើរការបន្ទុក virtualization កាន់តែរលូនប្រមាណ ៣៥% និងពន្លឿនការឆ្លើយតបនៃពាក្យបាន ១៧% ។
ភាពគ្មានដែនកំណត់លីនេអ៊ែរ
ការការពារជាអតិបរមា
ការគំរាមកំហែងផ្នែកសុវត្ថិភាពបច្ចេកវិទ្យា អាចបង្កឱ្យមានការរំខាន ការមិនគោរពតាមបទបញ្ជា និងការលួចទិន្នន័យមានតម្លៃ ដែលជាហេតុធ្វើឱ្យមានការចំណាយទិន្នន័យស្ទើរតែមិនគួរឱ្យជឿ អស់ចំនួន ៣,៦ លានដុល្លារអាមេរិកក្នុងមួយបទល្មើសនៃការបំពានលួចយកទិន្នន័យ (ក្នុងការសិក្សាពីការរំលោភបំពានទិន្នន័យឆ្នាំ ២០១៧ របស់វិទ្យាស្ថាន Ponemon) ។ ដោយត្រូវបានបង្កើតឡើងដោយប្រព័ន្ធស្ថាបត្យកម្មសុវត្ថិភាពជំនាន់ថ្មី ដែលមានការរួមបញ្ចូលការត្រួតពិនិត្យកម្មវិធី លទ្ធភាពកំណត់មុខងារការរៀនសូត្រស្វ័យប្រវត្តិដោយម៉ាស៊ីន បណ្តាញ Sandbox និងបច្ចេកទេសផ្សេងៗទៀត - GravityZone បានបន្តបង្ហាញនៅក្នុងការធ្វើតេស្តឯករាជ្យប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ខ្លួន ប្រឆាំងទៅនឹងការគំរាមកំហែងកម្រិតធ្ងន់ដែលត្រូវបានសម្គាល់ និងមិនសម្គាល់។
ដោយមានការពង្រឹងរួមបញ្ចូលគ្នាលើ ការគ្រប់គ្រង Patch GravityZoneបង្កើនភាពធន់របស់ប្រព័ន្ធ ដែលផ្តល់នូវការរកឃើញមេរោគដោយស្វ័យប្រវត្តិ និងលក្ខណៈនៃភាពងាយរងគ្រោះដោយស្វ័យប្រវត្តិ និង patches ជាច្រើនសម្រាប់ប្រព័ន្ធប្រតិបត្តិការកម្មវិធីភាគីទីបី និង golden images ។

ភាពជោគជ័យរបស់អតិថិជន
ស្វែងយល់ពីវិធីសាស្រ្តដែលស្ថាប័នផ្តល់សេវាកម្មថែទាំសុខភាពឈានមុខគេ រក្សាប្រព័ន្ធ Nutanix-based VDI របស់ពួកគេយ៉ាងមានប្រសិទ្ធិភាពជាមួយ Bitdefender ។
អ្នកអាចមើលឃើញដោយខ្លួនឯងបាន
GravityZoneធ្វើសមាហរណកម្មពិសេសជាមួយ Nutanix សម្រាប់ការតំឡើងយ៉ាងរហ័ស និងសមត្ថភាពគ្រប់គ្រងងាយស្រួល។ លោកអ្នកអាចចូលមើលបានតាមវីដេអូខាងក្រោម ។
មើលការធ្វើសមាហរណកម្មរវាង GravityZone - Prism និងលទ្ធផលស្វ័យប្រវត្តិកម្មសុវត្ថិភាពនៅក្នុងទិដ្ឋភាពជាកស្តែង
មើលពីរបៀបដែល GravityZone តំឡើងតាមរយៈ Nutanix Prism ក្នុងរយៈពេលតិចជាង ៥ នាទីប៉ុណ្ណោះ
មើលការបង្ហាញនៃការតំឡើង GravityZone Calm Marketplace Blueprint
