Your language : kh en

តុលាការអនុញ្ញាតឱ្យក្រុមហ៊ុន Microsoft រឹបអូសយកដូមែនគេហទំព័រដែលត្រូវបានប្រើក្នុងការក្លែងបន្លំព័ត៌មានកូវីដ១៩ ឬ ការឆបោកជាBEC

តុលាការអនុញ្ញាតឱ្យក្រុមហ៊ុន Microsoft រឹបអូសយកដូមែនគេហទំព័រដែលត្រូវបានប្រើក្នុងការក្លែងបន្លំព័ត៌មានកូវីដ១៩ ឬ ការឆបោកជាBEC

បទបញ្ជារបស់តុលាការសហរដ្ឋអាមេរិកបានអនុញ្ញាតឱ្យក្រុមហ៊ុន Microsoft រឹបអូសការគ្រប់គ្រង Domain សំខាន់ៗដែលគ្រប់គ្រងដោយអ្នកបន្លំដើម្បីបញ្ឈប់សកម្មភាពឧក្រិដ្ឋបន្ទាប់ពីមានការកើនឡើងនៃការបោកប្រាស់ទៅលើអ្នកប្រើប្រាស់កម្មវិធី Office ៣៦៥ ។

តុលាកាសង្កាត់ភាគខាងកើតនៃរដ្ឋ Virginia បានទម្លាយឯកសាររៀបរាប់លំអិតពីការតាមចាប់ម្តងហើយម្តងទៀតតរវាងក្រុមហ៊ុន Microsoft និងពួកបោកប្រាស់ដែលគាំទ្រដោយរដ្ឋ។

ដោយត្រូវបានអង្កេតដោយផ្ទាល់ពីក្រុមប្រឆាំងនឹងផ្នែកឧក្រិដ្ឋកម្មឌីជីថល (DCU) របស់ក្រុមហ៊ុន Microsoft ថ្មីៗនេះក្រុមបោកប្រាស់នេះបានផ្លាស់ប្តូរបច្ចេកទេសបន្លំរបស់ខ្លួន ដោយប្តូរពីរបៀបផ្ញើសារតាមក្រុមហ៊ុនទៅជា ការបន្លំជម្រុញអោយមានការភ័យខ្លាចអំពីមេរោគកូវីដ ១៩ ។

បណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងពួក Hacker បានចេញនូវដីការរបស់តុលាការដែលអនុញ្ញាតឱ្យក្រុមហ៊ុនផលិតវីនដូរមួយនេះកាន់កាប់នូវហេដ្ឋារចនាសម្ព័ន្ធព្រហ្មទណ្ឌសំខាន់ៗ។ យោងតាមសេចក្តីប្រកាស យុទ្ធនាការនេះត្រូវបានឧបត្ថម្ភដោយរដ្ឋ និងផ្តោតលើអ្នកដឹកនាំអាជីវកម្មដែលមានបច្ចេកទេសឆបោកនិងអ៊ីមែលតាមបែបអេឡិចត្រូនិច។

ក្រុមហ៊ុន Microsoft និយាយក្នុងប្លក់ (blog post)ថា“ សកម្មភាពដ៏អាក្រក់នេះគឺជាទម្រង់មួយផ្សេងទៀតនៃការវាយប្រហារតាមអ៊ីម៉ែលអាជីវកម្ម (BEC) ដែលបានកើនឡើងក្នុងបណ្តាញដ៏ស្មុគស្មាញ ការធ្វើទំនើបកម្ម ដែលមានភាពញឹកញាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

ប៉ុន្តែវាមិនដូចជាការឆបោក ឬការបោកប្រាស់តាម BEC ទូទៅដែលពួក hacker ព្យាយាមទាញយកទិន្នន័យសំខាន់ពីជនរងគ្រោះនោះទេ ពោលគឺទម្រង់នេះវាយប្រហារដោយផ្ទាល់ចូលក្នុងគណនី Microsoft ៣៦៥ របស់ជនរងគ្រោះតែម្តង។

ក្រុមហ៊ុន Microsoft ពន្យល់ថា“ នៅពេលដែលជនរងគ្រោះចុចលើបណ្តាញបោកបញ្ឆោត ពួកគេនឹងត្រូវបានជម្រុញឱ្យផ្តល់សិទ្ធិចូលដំណើរការទៅកាន់កម្មវិធីគេហទំព័រក្លែងក្លាយ” ។

ក្រុមហ៊ុនបាននិយាយថា“ ដោយកម្មវិធីគេហទំព័រនេះថ្មីសម្រាប់ជនរងគ្រោះ កម្មវិធីបណ្តាញអាក្រក់ទាំងនេះត្រូវបានគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនដែលទទួលបានការអនុញ្ញាតក្លែងបន្លំចូលទៅគណនី Microsoft Office ៣៦៥ របស់ជនរងគ្រោះ” ។

ប្រសិនបើទទួលបានជោគជ័យអ្នកវាយប្រហារទទួលបានអ៊ីម៉ែលរបស់ជនរងគ្រោះ ទំនាក់ទំនងកំណត់ត្រានិងមាតិកាណាមួយនៅក្នុងអង្គផ្ទុកទិន្នន័យពាណិជ្ជកម្ម One Drive របស់ជនរងគ្រោះ និងប្រព័ន្ធគ្រប់គ្រង និងផ្ទុកឯកសារ SharePoint ។

ក្រុមហ៊ុនណែនាំឱ្យអ្នកប្រើប្រាស់កម្មវិធី Office ៣៦៥ បើកដំណើរការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវពីរជាន់ទៅលើគណនីអ៊ីម៉ែលអាជីវកម្មនិងផ្ទាល់ខ្លួនទាំងអស់ ហើយជម្រុញអោយអ្នកប្រើប្រាស់សិក្សាអំពីការបោកប្រាស់ឆបោកដោយមិនដឹងខ្លួននេះ។ Bitdefender ក៏បានផ្តល់អនុសាសន៍ឱ្យប្រើដំណោះស្រាយសុវត្ថិភាពដែលអាចទុកចិត្តបាន (a trusted security solution) នៅលើឧបករណ៍ផ្ទាល់ខ្លួនទាំងអស់ផងដែរ ។

BitdefenderTotal Security 2020

Regular Price: US$40,98

រក្សាទុក:US$16,98

Special Price: US$24,00

Post Releases