Your language : kh en

ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណែតលួចយកគណនី Twitter របស់ជនល្បីៗជាច្រើន ដើម្បីធ្វើសកម្មភាពឆបោកតាម Bitcoin

ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណែតលួចយកគណនី Twitter របស់ជនល្បីៗជាច្រើន ដើម្បីធ្វើសកម្មភាពឆបោកតាម Bitcoin

គណនី Twitter របស់បុគ្គលល្បីៗជាច្រើនរួមទាំងគណនីរបស់ Apple, Bill Gates និង Elon Musk បានចាប់ផ្តើមធ្វើការគាំទ្រដល់ការឆបោក Bitcoin ដោយសន្យាថានឹងបន្ថែមប្រាក់ទ្វេដងដល់មនុស្សដែលផ្ញើទៅគណនីរបស់ពួកគេ។

ការបោកប្រាស់តាមបច្ចេកវិទ្យាខ្ពស់ Bitcoin បែបនេះមិនដែលកើតឡើងញឹកញាប់ទេ ហើយទំហំនៃការឆបោកចុងក្រោយនៅលើ Twitter​ នេះបង្ហាញពីវិធីសាស្រ្តស៊ីជម្រៅជាជាងការគ្រាន់តែបន្លំ។ គណនីមនុស្សល្បីៗដែលត្រូវបានគេលួចយកទៅប្រើប្រាស់ទាំងអស់នេះ ហាក់ដូចជាកំពុងដំណើរការក្នុងពេលតែមួយ ពោលគឺជាប្រតិបត្តិការដ៏ស្មុគស្មាញ ហើយវាហាក់ដូចជាគណនីដែលបានផ្ទៀងផ្ទាត់ទាំងអស់នោះត្រូវបានរងឥទ្ធិពល។

សារទាំងនេះត្រូវបានបង្កើតឡើងជាលក្ខណៈបុគ្គល ដូច្នេះវាមើលទៅទំនងគួរអោយទុកចិត្ត។ គណនី Bill Gates ត្រូវគេគ្រប់គ្រងហើយសរសេរថា "អ្នកគ្រប់គ្នាបានស្នើសុំឱ្យគាត់ផ្តល់ប្រាក់វិញ ដូច្នេះគាត់នឹងប្រគល់ប្រាក់ ២០០០ ដុល្លារសម្រាប់រាល់ ១០០០ ដុល្លារដែលផ្ញើទៅគណនីរបស់គាត់" ។ សារទាំងអស់នេះត្រូវបានបញ្ចប់ដោយអាស័យដ្ឋាននៃគណនី Bitcoin​ មួយ ។ 

ឥឡូវនេះ Twitter កំពុងស៊ើបអង្កេត ប៉ុន្តែតាមដែលមើលពីស្ថានភាពនៃការវាយប្រហារនេះ ពួក hacker នៅតែអាចលួចចូលទៅប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងបានដដែល។

ក្រុមហ៊ុនបាននិយាយថា​ “យើងបានរកឃើញតម្រុយមួយ ដែលពួកយើងជឿថា នេះជាការវាយប្រហារបែបលក្ខណៈបំភាន់ ដោយជនអនាមិកបានកំណត់គោលដៅជោគជ័យមកលើនិយោជិករបស់យើងមួយចំនួន ជាមួយនឹងការចូលប្រើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង” ។ យើងក៏បានបិទមុខងារខ្លះៗសម្រាប់ក្រុមដែលមានគណនីច្រើន ដូចជាគណនីដែលបានផ្ទៀងផ្ទាត់ទាំងអស់ (សូម្បីតែគណនីដទៃដែលគ្មានភស្តុតាងទាក់ទងនឹងការវាយប្រហារនេះក៏ដោយ) ខណៈពេលដែលយើងកំពុងបន្តស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ” ។

សញ្ញាបង្ហាញអោយដឹងជាដំបូង ហាក់ដូចជាផ្តើមចេញពីយុទ្ធនាការឆបោកវាយប្រហារទៅលើបុគ្គលិក Twitter ។ ជនអនាមិកទាំងនោះទទួលបានលិខិតសម្គាល់ត្រឹមត្រូវ និងឧបករណ៍ផ្ទៃក្នុងរបស់ Twitter ដែលត្រូវបានប្រព័ន្ធ Twitter អនុញ្ញាតដោយមិនបញ្ចូនដំណឹងប្រកាសអាសន្នឡើយ នៅតាមបណ្តាញណាមួយ។ នៅពេលដែលពេលវេលាត្រឹមត្រូវការវាយប្រហារត្រូវបានដាក់ពង្រាយពាសពេញគណនី twitter ដែលត្រូវបានគេស្គាល់រាប់បញ្ចូលទាំងក្រុមហ៊ុន Apple, លោក Barack Obama,​ អនុប្រធានាធិបតី Joe Biden,​ ក្រុមហ៊ុន Uber, តារាចម្រៀង Kanye West និងគណនីដទៃច្រើននាក់ទៀត។

យើងនៅតែមិនទាន់ស្គាល់ថាក្រុមឧក្រិដ្ឋកម្មតាមអ៊ិនធឺណែតដែលបានធ្វើរឿងនេះជានរណាឡើយ ប៉ុន្តែគោលដៅរបស់ពួកគេគឺច្បាស់ណាស់​ ដើម្បីបោកបញ្ឆោតមនុស្សឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងការផ្ញើប្រាក់របស់ពួកគេទៅកាន់គណនី Bitcoin ដោយទឹកប្រាក់ទាំងនោះមិនត្រូវបានឃើញផ្ញើមកវិញដូចដែលតាមពាក្យនិយាយឡើយ។

BitdefenderTotal Security 2020

Regular Price: US$40,98

រក្សាទុក:US$16,98

Special Price: US$24,00

Post Releases