ការការពារការគំរាមកំហែងតាមបណ្តាញ
ក្រុមហ៊ុន Bitdefender ជាក្រុមហ៊ុនបច្ចេកវិទ្យាសន្តិសុខតាមអ៊ីនធឺណែត ឈានមុខគេក្នុងការការពារអ្នកប្រើប្រាស់ជាង ៥០០ លាននាក់នៅទូទាំងពិភពលោក ហើយបានដាក់ចេញនូវផលិតផលសុវត្ថិភាពឆ្នាំ ២០១៩ របស់ខ្លួនដោយបង្កើននូវស្តង់ដាឧស្សាហកម្មយ៉ាងខ្លាំង។ បណ្តាញសន្តិសុខអតិថិជនថ្មីដែលបញ្ឈប់ឧក្រិដ្ឋជនតាមអ៊ិនធឺរណែត មុនពេលពួកគេវាយប្រហារនេះ ធ្វើឱ្យការគំរាមកំហែងមិនចូលវាយលុកបានដោយផ្អែកលើអាកប្បកិរិយារបស់ពួកវា និងការពារអតិថិជនពីគ្រប់ទិសទី។
Bitdefender នឹងបញ្ឈប់ការវាយប្រហារដែលជឿនលឿនបំផុត

ខ្សែសង្វាក់ផលិតផល Bitdefender ផ្តល់ជូននូវសន្តិភាពផ្លូវចិត្តជាមួយនឹងការបង្កើតថ្មីដូចជា ការការពារការគំរាមកំហែងតាមបណ្តាញ ដែលតាមដានប្រព័ន្ធស៊ីជម្រៅសម្រាប់មធ្យោបាយវាយប្រហារទាំងអស់ ដើម្បីការពារការកេងប្រវ័ញ្ច តាមរយៈចន្លោះប្រហោងសុវត្ថិភាពនៅក្នុងប្រព័ន្ធរកឃើញ និងរារាំងការប៉ុនប៉ងប្រើកម្លាំងរារាំងកម្មវិធី ត្រូវបានសម្របសម្រួលក្នុងការវាយប្រហាររបស់ botnet និងរក្សាព័ត៌មានផ្ទៃក្នុងចេញពីទម្រង់គេហទំព័រដែលមិនបានអ៊ីនគ្រិប។
Bitdefender ក៏នាំមកនូវការជឿនលឿនដ៏សំខាន់ដល់ ប្រព័ន្ធការពារការគំរាមកំហែងកម្រិតធ្ងន់ របស់ខ្លួនដែលឃ្លាំមើលយ៉ាងម៉ឺងម៉ាត់នៅលើ កម្មវិធីសកម្មសម្រាប់អាកប្បកិរិយាគួរឱ្យសង្ស័យ ហើយត្រៀមខ្លួនដើម្បីចាត់វិធានការភ្លាមៗក្នុងការទប់ស្កាត់ការចម្លងមេរោគ។ ការកែលម្អក្នុងប្រព័ន្ធការពារការវាយប្រហារតាមអ៊ីនធរណេត បច្ចេកវិទ្យា filter គេហទំព័រ ធានាថាលោកអ្នកនឹងមិនចូលប្រើប៉ះគេហទំព័រដែលមានគ្រោះថ្នាក់ឡើយ ហើយយើងនឹងប្រាប់អ្នកថាតើលទ្ធផលនៃការស្វែងរករបស់អ្នកមានសុវត្ថិភាពឬអត់ មុនពេលអ្នកចុចលើតំណរភ្ជាប់។
របៀបដែល Bitdefender ធានាបទពិសោធន៍ប្រើប្រាស់អ៊ីនធឺណិតជូនលោកអ្នក
ជាមួយនឹងការដាក់ឱ្យដំណើរការ Bitdefender ឆ្នាំ2019 យើងបានបញ្ចូលម៉ូឌុលថ្មីនៅក្នុងផ្ទាំង Window ការពារៈ ការការពារការគំរាមកំហែងតាមអ៊ីនធឺណែត។ សរុបមក មុខងារសុវត្ថិភាពនេះនឹងទទួលខុសត្រូវចំពោះការបញ្ឈប់ការវាយប្រហារ សូម្បីតែមុនពេលដែលវាចាប់ផ្តើម ហើយនឹងត្រូវដោះស្រាយដូចខាងក្រោម៖
- ទប់ស្កាត់ការកេងប្រវ័ញ្ចតាមរយៈចន្លោះប្រហោងសុវត្ថិភាពក្នុងប្រព័ន្ធរបស់អ្នក
- រកឃើញនិងរារាំងការប៉ុនប៉ងប្រើកម្លាំង
- រារាំងឧបករណ៍របស់អ្នកពីការបំផ្លាញនៅក្នុងការវាយប្រហាររបស់ botnet
- ការពារព័ត៌មានផ្ទៃក្នុងពីការផ្ញើ តាមទម្រង់ដែលមិនបានអ៊ីនគ្រិប
ស្រទាប់ការពារតាមបណ្តាញថ្មី ការពារការកេងប្រវ័ញ្ចតាមរយៈចន្លោះប្រហោងសុវត្ថិភាពក្នុងប្រព័ន្ធរបស់អ្នក រកឃើញនិងរារាំងការប៉ុនប៉ងប្រើកម្លាំង រារាំងឧបករណ៍របស់អ្នកពីការធ្វើឱ្យអន្តរាយ តាមរយៈការវាយប្រហារ botnet និងការពារព័ត៌មានផ្ទៃក្នុងពីការបញ្ជូនតាមទម្រង់ដែលមិនបានអ៊ីនគ្រិប។