Facebook Pixel

ការ​តាមដានលើអ៊ិនធឺណិតៈ ហេតុអ្វីកម្មវិធីរុករកបែបឯកជនមិនត្រូវបានធានាជាកម្មសិទ្ធិលើឯកជនភាព

ការ​តាមដានលើអ៊ិនធឺណិតៈ ហេតុអ្វីកម្មវិធីរុករកបែបឯកជនមិនត្រូវបានធានាជាកម្មសិទ្ធិលើឯកជនភាព

ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់បទពិសោធន៍តាមអ៊ិនធឺណិតរបស់យើងពេញមួយយុគសម័យឌីជីថល។ គ្រាន់តែចុចពីរទៅបីដងយើងអាចភ្ជាប់ជាមួយអ្នកដទៃ ហាង និងធនាគារ។ មានមនុស្សតិចណាស់ដែលមិនយល់ស្របថាអត្ថប្រយោជន៍មានច្រើនជាងគុណវិបត្តិ។

ការរក្សាភាពឯកជនតាមអ៊ិនធឺណិត គឺមិនងាយស្រួលទេ។ យើងរស់នៅក្នុងសង្គមទិន្នន័យ ដែលព័ត៌មានអ្នកប្រែជាទំនិញចំណេញដែលប្រមូលបានតាមមធ្យោបាយណាមួយដែលអាចធ្វើទៅបាន។

អ្នកណាតាមដានអ្នកតាមអ៊ីនធឺណិត? អ្នករាល់គ្នា។

ការតាមដានតាមអ៊ិនធឺណិតកើតឡើងគ្រប់ពេលដែលអ្នកចូលមើលគេហទំព័រចុចប៊ូតុង "ចូលចិត្ត" ផ្ញើអ៊ីមែលទិញទំនិញតាមអ៊ីនធឺណិត ឬ ប្រើកម្មវិធីដែលអ្នកចូលចិត្ត។ ប្រវត្តិនៃការបើកមើល ទំលាប់ និងការចូលចិត្តរបស់យើងត្រូវបានរក្សាទុក និងយកទៅប្រើប្រាស់ដោយក្រុមហ៊ុនដែលផ្តល់ការយល់ដឹងអំពីចំណូលចិត្តរបស់អ្នកប្រើប្រាស់។ បុគ្គលម្នាក់ៗមាន“ ប្រវត្តិរូប” ផ្ទាល់ខ្លួនរបស់ពួកគេ ដែលជួយក្រុមហ៊ុនទីផ្សារកំណត់គោលដៅពួកគេជាមួយនឹងការផ្សព្វផ្សាយពាណិជ្ជកម្មនិងមាតិកា។

វាមិនមែនគ្រាន់តែជាក្រុមហ៊ុនបច្ចេកវិទ្យាធំ ៗ ដែលប្រមូលទិន្នន័យអ្នកប្រើប្រាស់នោះទេ។ ការតាមដានតាមអ៊ិនធឺណិតចាប់ផ្តើមនៅពេលណាដែលអ្នកភ្ជាប់ទៅអ៊ីនធឺណិតហើយ ISP របស់អ្នកគឺជាច្រកដំបូងគេក្នុងការប្រមូលចរាចរគេហទំព័រនៅពេលដែលចូលរួមក្នុងសកម្មភាពផ្សេងៗ។ ក្នុងករណីជាច្រើន អ្នកផ្តល់សេវាអ៊ិនធឺណិត (ISP) លក់ទិន្នន័យអ្នកប្រើដែលប្រមូលបានទៅអ្នកទីផ្សារ ដែលប្រើវាដើម្បីកំណត់គោលដៅបុគ្គលជាមួយការផ្សាយពាណិជ្ជកម្ម។

ការរុករកបែបឯកជន ឬ ការរុករកបែបអនាមិកដែលការពារភាពឯកជនរបស់អ្នកនៅលើអ៊ីនធឺណិត។ គ្រាន់តែជារឿងនិយាយតៗគ្នា ឬ ជាំការពិត?

ករកជាច្រើនផ្តល់នូវរបៀបរុករកឯកជន ឬ អនាមិក។ ការរុករកឯកជនមិនធានានូវភាពអនាមិកពេញលេញនៅពេលកំពុងបើកអ៊ីនធឺណិត។ វាអាចជាឧបករណ៍ងាយស្រួលប្រើនៅពេលពិនិត្យមើលអ៊ីមែលរបស់អ្នកពីកុំព្យូទ័រសាធារណៈ ឬ លាក់ប្រវត្តិរុករករបស់អ្នកពីអ្នកផ្សេងដែលប្រើឧបករណ៍ដដែល ប៉ុន្តែវាមិនមែនជាដំណោះស្រាយសម្រាប់ចំណុចឯកជន ដែលនៅសេសសល់លើអ៊ីនធឺណិតទេ។ ការរុករកអនាមិកមិនរារាំង ISP របស់អ្នកពីការតាមដានអ្នកទេ ហើយវាមិនរារាំងដំណើរការប្រមូលទិន្នន័យនៅពេលអ្នកចូលមើលគេហទំព័រផ្សេងៗគ្នា។

ទោះបីជាកម្មវិធីរុករករបស់អ្នកមិនផ្ទុក cookies ប្រវត្តិស្វែងរក ឬ ទាញយកនៅពេលបើកឯកជនក៏ដោយ cookies ពិសេសដែលត្រូវបានប្រើក្នុងកំឡុងពេលមួយ នៅតែអាចទាក់ទងព័ត៌មានលំអិតអំពីលំនាំនៃការរុករកទៅភាគីទីបី។

ទិន្នន័យនេះអាចរាប់បញ្ចូលអាស័យដ្ឋាន IP របស់អ្នក ព័ត៌មានអំពីឧបករណ៍ដែលអ្នកកំពុងប្រើ ការកំណត់រចនាសម្ព័ន្ធកម្មវិធីរុករក និងការកំណត់ដែលបង្កើតជាលំនាំប្លែកមួយដែលអាចកំណត់អត្តសញ្ញាណ ឧបករណ៍ជាក់លាក់មួយ។ ដំណើរការដែលត្រូវបានគេស្គាល់ថាជាស្នាមម្រាមដៃឧបករណ៍ វិភាគការកំណត់រចនាសម្ព័ន្ធផ្នែក hardware និង software​ ដើម្បីបង្កើតលេខសម្គាល់តែមួយគត់ ដើម្បីកំណត់អត្តសញ្ញាណឧបករណ៍នីមួយៗនៅពេលរកមើលអនាមិក។

គុណសម្បត្តិ​ និង គុណវិបត្តិនៃការតាមដានតាមអ៊ិនធឺណិតៈ បានទុកឱកាសឱ្យមានការជជែកវែកញែកក្នុងចំណោមសហគមន៍ឌីជីថល។ នៅផ្នែកមួយទៀត​ វាផ្តល់នូវបទពិសោធន៍តាមអ៊ិនធឺណិតប្រកបដោយថាមពល និងប្រសិទ្ធភាពសម្រាប់បុគ្គលម្នាក់ៗ ដោយផ្អែកលើចំណាប់អារម្មណ៍របស់ពួកគេ។ ម៉្យាងវិញទៀត បញ្ហាសន្តិសុខ និងភាពឯកជនត្រូវតែយកមកពិចារណា។ កម្មវិធីគេហទំព័រ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនមិនមានតម្លាភាពពេញលេញអំពីការប្រមូលទិន្នន័យទេ ហើយកំណត់ត្រាអ្នកប្រើប្រាស់មិនបានគ្រុ់ត្រឹមត្រូវអាចធ្លាក់នៅក្នុងដៃខុសមនុស្ស។

ការការពារភាពឯកជនតាមអ៊ិនធឺណិតគឺជាការពិបាកបំផុត។ ចាប់ផ្តើមដោយប្រើ កម្មវិធីសុវត្ថិភាពទទួលបានរង្វាន់ល្អបំផុតលើការការពារសុវត្ថិភាព

BitdefenderTotal Security

តម្លៃធម្មតា: US$40,98

សន្សំ:US$16,98

តម្លៃពិសេស: US$24,00

Post Releases