លក្ខណៈពិសេសនៃការលុបសម្អាត Ransomware ថ្មីនៅក្នុង Bitdefender

Ransomware គឺជាកម្មវិធីដែលមានភ្ជាប់មេរោគដែលស្វែងរកធើ្វ encrypt ឯកសារនិងរក្សាទុកវាសម្រាប់ការលោះដោយការបង់ប្រាក់។ អ្នកប្រើប្រាស់ត្រូវបង់លុយអោយពួកហេកឃឺរ ដើម្បីទទួលបាននូវឯកសារដូចជារូបភាពវីដេអូឬឯកសារសំខាន់ៗ។

ការឆ្លងមេរោគអាចរីករាលដាលតាមរយៈសារអ៊ីមែលឥតបានការ តាមរយៈការទាញយកឯកសារភ្ជាប់ឬចូលមើលគេហទំព័រ ដែលមានមេរោគនិងតំឡើងកម្មវិធីដែលមានមេរោគ ដោយមិនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដឹងពីអ្វីដែលកំពុងកើតឡើងនៅលើប្រព័ន្ធរបស់ពួកគេ។

Ransomware អាចមានលក្ខណៈសម្គាល់ចំនួន ក្នុងចំណោមអាកប្បកិរិយាដូចខាងក្រោម ដើម្បីរារាំងអ្នកប្រើប្រាស់ពីការចូលប្រើប្រព័ន្ធរបស់ពួកគេ។

Folder Password Protected
  • អ៊ីនគ្រីបឯកសារផ្ទាល់ខ្លួនសំខាន់ៗ ដោយមិនផ្តល់លទ្ធភាពនៃ decryption រហូតដល់ការបង់ថ្លៃលោះ ដែលតម្រូវអោយបង់ដោយជនរងគ្រោះ។
  • ចាក់សោអេក្រង់កុំព្យូទ័រនិងបង្ហាញសារដោយធ្វើការជំរិតទារប្រាក់។ ក្នុងករណីនេះ គ្មានឯកសារណាត្រូវបានអ៊ីនគ្រិបទេ ប៉ុន្តេអ្នកប្រើប្រាស់ត្រូវបានបង្ខំអោយបង់ប្រាក់ដើម្បីដោះយកឯកសារវិញ។
  • រារាំងកម្មវិធីមិនអោយដំណើរការ។

លើសពីនេះទៀត ransomware មានលក្ខណៈប្រែប្រួលខ្ពស់ដែលអាចបញ្ចៀសការស្ទាក់ចាប់ដោយកម្មវិធីសុវត្ថិភាព សូម្បីតែក្នុងរយៈពេលតិចតួចក៏ដោយ។ នេះជាមូលហេតុដែល Bitdefender 2019 រួមបញ្ចូលទាំងស្រទាប់ការពារម៉ាកថ្មីប្រឆាំងនឹងមេរោគប្រភេទនេះ។

វិធីជួសជុល ransomware ជាមួយ Bitdefender

លក្ខណៈពិសេសនៃការសម្អាត Ransomware កំណត់រាល់ពេលដែល ransomware ថ្មីព្យាយាម encrypt ឯកសារ ហើយបង្កើតការបម្រុងទុកនៃឯកសារគោលដៅដែលនឹងត្រូវបានស្តារឡើងវិញបន្ទាប់ពីមេរោគត្រូវបានរារាំង។ ផលិតផលពួកយើងនឹងរារាំងរាល់ដំណើរការទាំងអស់ដែលពាក់ព័ន្ធនឹងការវាយប្រហារ ហើយចាប់ផ្តើមដោះស្រាយ ស្របពេលជូនដំណឹងដល់អ្នកប្រើប្រាស់ផងដែរ។

ម៉ូឌុលសម្អាត Ransomware ត្រូវបានដាក់នៅលើអេក្រង់ការពារ។ យើងសូមណែនាំឱ្យរក្សាលក្ខណៈពិសេសនេះបើកសកម្ម ប៉ុន្តែប្រសិនបើអ្នកចង់បិទ គ្រាន់តែចុចលើកុងតាក់ដែលមាននៅក្នុងម៉ូឌុល។ ដើម្បីបិទការស្តារស្វ័យប្រវត្តិ សូមចុចប៊ូតុងកំណត់នៅក្នុងម៉ូឌុលសម្អាត Ransomware បន្ទាប់មកចុចប៊ូតុងកំណត់នៅក្បែរនឹងការស្តារដោយស្វ័យប្រវត្តិ។

close

BitdefenderTotal Security Antivirus

1 Month Free!