ការការពារប្រឆាំងនឹងមេរោគតាមពេលវេលាជាក់ស្តែង
Bitdefender Shield ដែលជាមុខងារការពារតាមពេលវេលាជាក់ស្តែង ដែលបានរួមបញ្ចូលនៅក្នុងកម្មវិធីសន្តិសុខរបស់យើង បានផ្តល់នូវការការពារជាបន្តបន្ទាប់ប្រឆាំងនឹង ការគំរាមកំហែងមេរោគ តាមរយៈការស្កេនរាល់ឯកសារដែលបានចូល និងសារអ៊ីមែល។
ការកំណត់ការការពារតាមពេលវេលាជាក់ស្តែង ធានាឱ្យមានការការពារល្អប្រឆាំងនឹងមេរោគ ដែលមានផលប៉ះពាល់តិចតួចលើដំណើរការរបស់ប្រព័ន្ធ។ ឧទាហរណ៍ Bitdefender នឹងស្កេនឯកសារ word សម្រាប់ការគំរាមកំហែងដែលគេដឹងនៅពេលអ្នកបើកវា និងសារអ៊ីមែលនៅពេលអ្នកទទួល។
ការកំណត់ការពារប្រឆាំងនឹងមេរោគ Bitdefender
01
បើកផ្ទាំងបង្ហាញចម្បង Bitdefender

02
ចូលទៅកាន់ផ្ទាំងការពារ

03
ចុចលើប៊ូតុងការកំណត់នៅក្នុង ANTIVIRUS module

04
ជ្រើសរើស SHOW ADVANCED SETTINGS

ការពពណ៌នាអំពីលក្ខណៈពិសេស
ស្កេនតែកម្មវិធីប៉ុណ្ណោះ
អ្នកអាចកំណត់ Bitdefender ដើម្បីស្កេនរាល់ឯកសារ ឬកម្មវិធីដែលបានចូលដំណើរការ (program files) ។
ស្កេនបណ្តាញចែកចាយ
តាមលំនាំដើម ទាំង local folders និងបណ្តាញចែករំលែក គឺ ស្ថិតនៅក្រោមការស្កេនពេលចូលដំណើរការ។ សម្រាប់ដំណើរការប្រព័ន្ធ អ្នកអាចដក network locations ពីការស្កេន។
ស្កេននៅខាងក្នុង archives
ការស្កេននៅខាងក្នុង archives គឺជាដំណើរការយឺត និងពឹងផ្អែកខ្លាំងទៅលើទិន្នន័យ ដូច្នេះវាមិនត្រូវបានណែនាំអោយការពារទាន់ពេលវេលាទេ។ ប្រសិនបើអ្នកសំរេចចិត្តប្រើជម្រើសនេះ បើកវា ហើយអូសផ្ទាំងរំកិលតាមមាត្រដ្ឋាន ដើម្បីកំណត់កំរិតទំហំដែលអាចទទួលយកបានជាអតិបរមា (គិតជាMB) នៃ archives ដែលត្រូវស្កេនពេលចូល។
ស្កេនអ៊ីមែល
ដើម្បីការពារមេរោគពីការទាញយកមកប្រើក្នុងកុំព្យូទ័ររបស់អ្នក Bitdefender នឹងស្កេនអ៊ីមែលចូល និងចេញដោយស្វ័យប្រវត្តិ។
ស្កេន boot sectors
អ្នកអាចកំណត់ Bitdefender ដើម្បីស្កេន boot sectors នៃ Hard disk បស់អ្នក។
ស្កេនតែឯកសារថ្មី និងផ្លាស់ប្តូរ files
តាមរយៈការស្កេនតែឯកសារថ្មី និងផ្លាស់ប្តូរ files អ្នកអាចធ្វើឱ្យប្រសើរឡើងនូវការឆ្លើយតបរបស់ប្រព័ន្ធទាំងមូលយ៉ាងពេញលេញជាមួយនឹងសុវត្ថិភាពអប្បបរមា។
ស្កេនសម្រាប់ keyloggers
ជ្រើសរើសជំរើសនេះដើម្បីស្កេនប្រពន្ធ័របស់អ្នកសំរាប់កម្មវិធី keylogger ។
Early boot scan
ជ្រើសជម្រើសនេះ ដើម្បីស្កេនប្រព័ន្ធរបស់អ្នកនៅពេលចាប់ផ្តើមដំណើរការភ្លាមៗ នៅពេលសេវាកម្មសំខាន់ទាំងអស់របស់វាត្រូវបានផ្ទុក។
សកម្មភាពបន្ទាប់ពីស្កេនត្រូវបានបញ្ចប់
ជ្រើសរើសអ្វីដែលកើតឡើងបន្ទាប់ពីស្កេន។ អ្នកមានជំរើសបីយ៉ាង៖ ចាត់វិធានការត្រឹមត្រូវ, ផ្លាស់ឯកសារទៅកន្លែងដាច់ដោយឡែក, និង បដិសេធការចូល។