Bitdefender
Gravityzone Security
For Endpoints

ទប់ស្កាត់ការគំរាមកំហែងកម្រិតខ្ពស់ជាមួយ Endpoint Security

ភាពងាយស្រួលប្រើប្រាស់ និងការការពារដ៏ល្អបំផុត

 

Bitdefender’s GravityZone Security​​​ សម្រាប់ Endpoints បានកម្ចាត់មេរោគខ្លាំងៗ ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយទំនើបបំផុត។​ បច្ចេកវិទ្យា AI ថ្មីដែលមានសមត្ថភាពក្នុងការតាមដាន ឥរិយាបទនិងបច្ចេកទេសនៃការវាយប្រហារ អាចជួយឱ្យ​ GravityZone អាចការពារ និងរារាំងពីការគំរាមកំហែងដែលមានទាំង endpoint  ជំនាន់ចាស់​ និងជំនាន់ចុងក្រោយហៅថា “ next-gen AV” ។​ បន្ទាប់មកវានឹងធ្វើសកម្មភាពដោយស្វ័យប្រវត្តិ ដើម្បីធ្វើឱ្យអាជីវកម្មដំណើរការធម្មតារួមទាំង​កាត់បន្ថយមេរោគកើតឡើងវិញ។

ការការពារមេរោគដោយស្វ័យប្រវត្តិជំនាន់ថ្វី

កំណត់អត្តសញ្ញាណ និងការពារពីការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក ជាមួយបច្ចេកវិទ្យាពេញលេញ រួមមានការសិក្សាដោយស្វ័យប្រវត្តិ ប្រឆាំងការកេងប្រវ័ញ្ច ការគ្រប់គ្រង Application និង Content និងការត្រួតពិនិត្យលើប្រព័ន្ធប្រតិបត្តិការ។.

ស្វែងរកមេរោគដោយគ្មានប៉ះពាល់លើដំណើរការនៃប្រព័ន្ធ

ដោយប្រើប្រព័ន្ធ​ cloud និង AI ធំបំផុតដែលល្អឥតខ្ចោះក្នុងរយៈពេលជាង ១០ ឆ្នាំ​ Bitdefender ធ្វើការការពារ និងរកឃើញនូវការគំរាមកំហែងនានា ដោយមិនបង្កអោយដំណើរការនៃប្រព័ន្ធដើរយឺតដល់អ្នកប្រើប្រាស់ឡើយ។.

ងាយស្រួលក្នុងការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព

ផ្តល់ជូនជា virtual appliance, GravityZone រៀបចំដំឡើងបានយ៉ាងរហ័ស ដើម្បីការពារចំនួន endpoint ដោយលុបចោលនូវអ្វីដែលមិនត្រូវការ និងអាច support ឧបករណ៍បានច្រើន ។

លក្ខណៈពិសេស និង អត្ថប្រយោជន៍

AI ស្វែងរក និងការពារការវាយលុកពីមេរោគខ្លាំងៗ
HYPERDETECT™​ ការពារ​មេរោគនៅលើ PRE-EXECUTION
កម្មវិធី SANDBOX ANALYZER ពង្រឹងការស្វែងរកមេរោគ
ការស្វែងរក និងបញ្ឈប់ FILELESS ATTACKS
ប្រព័ន្ធគ្រប់គ្រង ENDPOINT និង HARDENING
ការការពារកម្រិតខ្ពស់លើការវាយប្រហារបែបកេងប្រវ័ញ្ច

អត្ថប្រយោជន៍

រកឃើញ និងទប់ស្កាត់នូវរាល់ការគំរាមកំហែងដ៏ស្មុគស្មាញ និងមេរោគ Malware ដែលមិនស្គាល់

Elite កម្ចាត់ការគំរាមកំហែងកម្រិតខ្ពស់និងពពួកមេរោគ Malware ដែលមិនស្គាល់ដែលគេចវេះពី endpoint protection solutions រួមទាំង ransomware។ ការវាយប្រហារកម្រិតខ្ពស់ដូចជា PowerShell, script-based, fileless attacks និងមេរោគ malware អាចត្រូវបានរកឃើញ និងរារាំងមុនពេលប្រតិបត្តិ។

រកឃើញនិងបញ្ឈប់មេរោគ Fileless Malware

Fileless malware បានវាយប្រហារដោយប្រើ malicious code ដោយផ្ទល់ទៅអង្គចងចាំ ។ ដោយសារគ្មានឯកសារនៅលើ disk និង AV solutions ដែលត្រូវបានរចនាឡើងសម្រាប់ឯកសារ អាចនឹងមិនចាប់បាននូវការវាយប្រហាប្រភេទនេះឡើយ។ Bitdefender មាន Anti-Exploit កម្រិតខ្ពស់, HyperDetect™  និងដំណើរការត្រួតពិនិត្យដើម្បីរកមើល, រារាំង និងបង្អាក់ប្រតិបត្តិការរបស់មេរោគ fileless attacks។

បញ្ឈប់ការវាយប្រហារដោយមេរោគ Macro និង Script-Based​ Attack

ក្នុងករណីនេះ អ្នកវាយប្រហារត្រូវបានគេជឿទុកចិត្តលើ MS Office Macros ដែលប្រើកម្មវិធី Windows administration ដូចជា PowerShell ដើម្បីដំណើរការ scripts និងទាញយក malicious code ដើម្បីធ្វើប្រតិបត្តិការវាយប្រហារ។ ដោយហេតុថាកម្មវិធី  Windows tools ទាំងនេះអាចជឿទុកចិត្តបាន កម្មវិធី​ endpoint security ភាគច្រើនរួមទាំងកម្មវិធី AV ជំនាន់ក្រោយមិនតបានពិនិត្យអោយល្អិតល្អន់ទៅលើ scripts ដូចជា  Powershell, WMI. Javascript។ Bitdefender បន្ថែម Command-Line Analyzer ដើម្បីស្ទាក់ចាប់ និងពិនិត្យអោយច្បាស់ទៅលើ scripts ហើយដាស់តឿនអ្នកប្រើប្រាស់ និងរារាំង script ពីការដំណើរការប្រសិនបើមានភ្ជាប់ជាមួយមេរោគ malicious។

ដោះស្រាយការគំរាមកំហែង, ការទប់ស្កាត់ និងការឆ្លើយតបពីមេរោគដោយស្វ័យប្រវត្ដិ

នៅពេលដែលការគំរាមកំហែងត្រូវបានរកឃើញ​ Elite នឹងដោះស្រាយភ្លាមៗតាមរយៈសកម្មភាពរួមមានការបញ្ចប់ដំណើរការ, ការដាក់ឱ្យនៅដាច់ឆ្ងាយពី Files ដ៏ទៃទៀត, ការដកយកចេញ និងការកើតឡើងវិញនៃការផ្លាស់ប្តូរដែលមាន​ malicious។ វាបានចែករំលែកព័ត៌មានអំពីការគំរាមកំហែងតាមពេលវេលាជាក់ស្តែងជាមួយ GPN ដែលជាសេវាកម្មស្វែងរកគំរាមកំហែង​ Bitdefender’s cloud-based ដោយការពារការវាយប្រហារស្រដៀងគ្នានៅទូទាំងពិភពលោក។

 

អភិវឌ្ឍ Threat Context and Visibility អោយកាន់តែប្រសើរ

សមត្ថភាពពិសេសរបស់ GravityZone’s Elite ក្នុងការកំណត់និងរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យនឹងផ្តល់អ្នកប្រើប្រាស់នៅការព្រមានទៅលើមេរោគ malicious ដូចជាការស្នើសុំប្រព័ន្ធប្រតិបត្តិការក្នុងការចៀសវាងនិងការតភ្ជាប់ទៅកន្លែងបញ្ជា។

 

ជំរុញប្រសិទ្ធភាពនៃដំណើរប្រតិបត្តិការ

endpoint security រួមបញ្ចូលគ្នាតែមួយរបស់ Bitdefender អាចលុបបំបាត់កម្មវិធីដែលធ្វើអោយដំណើរការយឺត។ The modular design ផ្តល់នូវភាពបត់បែនជាអតិបរមា និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់កំណត់ប្រព័ន្ធការការពារ។ GravityZone ធ្វើរចនាការតំឡើងកម្មវិធី និងកាត់បន្ថយទំហំកូដដោយស្វ័យប្រវត្តិ។ GravityZone បានផ្តល់ជូន platform សម្រាប់ការពារ physical, virtualized និង cloud environments។

 

HyperDetect™ រារាំងការវាយប្រហារនៅមុនពេលប្រតិបត្តិ

GravityZone Elite ភ្ជាប់មកជាមួយ HyperDetect ដែលជាកម្មវិធីជំនាន់ថ្វីក្នុង pre-execution ដែលមាន AI ពិសេសលើឧបករណ៍, បច្ចេកទេសវិភាគឥរយាបថ ដែលត្រូវបានបណ្តុះបណ្តាលដើម្បីរកមើល hacking tools, បច្ចេកទេសលាក់បាំងមេរោគ exploits និង malware។ វារារាំងការវាយប្រហារដែលមានទាំង endpoint និងមេរោគជំនាន់ក្រោយ "AV” ។

 

  • Exploits
  • Powershell and other script based attacks
  • Phishing
  • File-less attacks
  • Ransomware
  • Unknown malware

Platform ការពារ Endpoint របស់ Bitdefender ជំនាន់ចុងក្រោយ

ប្រើ adaptive-layered architecture ដែលរួមបញ្ចូលទាំងការគ្រប់គ្រង endpoint, ការទប់ស្កាត់, ការត្រួតពិនិត្យ, ដំណោះស្រាយ និងការធ្វើអោយរកឃើញ។

ទប់ស្កាត់

HARDENING & CONTROL

ការគ្រប់គ្រង Patch 

ការគ្រប់គ្រង Application

Full-Disk Encryption

ការគ្រប់គ្រង Device

ការការពារពីការគំរាមកំហែងតាមគេហទំព័រ

Firewall

រកឃើញ

ការស្វែងរកមុនពេលប្រតិបត្តិ

ការរកមើល Signature & Cloud

Local & Cloud ML

ប្រតិបត្តិ

ការរកឃើញ កំឡុងពេលនិងក្រោយប្រតិបត្តិ

ប្រឆាំងនឹងការបំភាន់

ការត្រួតពិនិត្យលើដំណើរការ

រុករក

សកម្មភាពស្វ័យប្រវត្តិ

រារាំងការចូលប្រើ

ការដាក់ដាច់ដោយឡែកពីគេ

ការលុប និងការដកចេញ

ការបញ្ចប់ដំណើរការ

Rollback

ជូនដំណឹង

ការរាយការណ៍ និងការដាស់តឿន

របាយការណ៍

ការជូនដំណឹង

SIEM Integration

API Support

ទិន្នន័យ

GRAVITYZONE ការការពារលើទិន្នន័យ

 

GravityZone ត្រូវបានបង្កើតឡើងសម្រាប់ virtualization​ និង​ cloud ដើម្បីផ្តល់នូវសេវាកម្មសុវត្ថិភាពលើអាជីវកម្មសម្រាប់ physical endpoints, ឧបករណ៍ចល័ត, ម៉ាស៊ីន virtual ប្រព័ន្ធ cloud​ សាធារណៈ និង Exchange email servers។

សង្ខេបអំពីដំណោះស្រាយលើ FILELESS ATTACKS 

ជនអានាមិកបានផ្លាស់ប្តូរទៅរកការវាយប្រហារ fileless attacks។ អ្នកជំនាញនឹងប្រាប់អ្នកថាការវាយប្រហារទាំងនេះមិនអាចរារាំងដោយដំណោះស្រាយ endpoint security បានទេ។ នៅ Bitdefender យើងខិតខំយ៉ាងមុះមុត ដើម្បីការពារអតិថិជនរបស់យើងពីការគំរាមកំហែងធំៗ - ឯកសារដែលមានមូលដ្ឋាននិង fileless malware។ 

“GravityZone ជាកម្មវិធីដែលធ្វើការដោយខ្លួនឯង។ ដូច្នេះយើងមានសេរីភាពក្នុងការរៀបចំផែនការនិងជួយសាលារៀនឱ្យកាន់តែមានប្រសិទ្ធភាព។”

Rolland Kornblau, Director of IT, El Rancho Unified School District

ពានរង្វាន់ដ៏ល្អបំផុតប្រចាំឆ្នាំ ២០១៧ ពី AV-TEST 

Bitdefender Endpoint Security ទទួលបានពិន្ទុខ្ពស់បំផុតពី AV-TEST ទៅលើផ្នែកការការពារដ៏ល្អបំផុត ដោយសារតែសមត្ថភាពរបស់វាអាចការពារ និងរារាំងមេរោគ malware គ្រប់ប្រភេទរួមទាំងមេរោគដែលមិនធ្លាប់បានឃើញពីមុនមក។ ដោយមានប៉ាតង់លើសពីប្រាំមួយផ្នែក ទាក់ទងនឹងការដោះស្រាយដោយប្រព័ន្ធ AI សម្រាប់ការរកឃើញមេរោគ និងការគំរាមកំហែងផ្សេងៗតាមអ៊ីនធឺណិត, ការសិក្សាស៊ីជម្រៅ និងបច្ចេកទេសរកឃើញតាមបែប anomaly ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងថ្មីដែលមិនធ្លាប់ស្គាល់ពីមុនមក។

ការការពារនិងសេវាកម្មបន្ថែម

ការគ្រប់គ្រង Patch

ប្រព័ន្ធដែលមិនមានភ្ជាប់ Patch អាចនឹងធ្វើឱ្យស្ថាប័នងាយរងគ្រោះពីការវាយប្រហារនៃមេរោគ Malware ការលេចចេញនូវឯកសារផ្ទៃក្នុង និងការរំលោភយកទិន្នន័យ។ លោកអ្នកអាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង Patch របស់ GravityZone ពួកយើងដើម្បីធ្វើឱ្យប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីរបស់លោកអ្នកទាន់សម័យនៅទូទាំងមូលដ្ឋានតំឡើងរបស់ Window កន្លែងការងារ physical servers និង virtual servers បាន ។

ទាញយកទិន្នន័យ  >

កម្មវិធី GFULL DISK ENCRYPTION

កម្មវិធិ GravityZone FDE ការពារទិន្នន័យសម្រាប់ endpoint hard drive ដោយប្រើយន្ដការ encryption ផ្តល់ដោយ Windows (BitLocker) និង Mac (FileVault) ។ កម្មវិធីនេះទាញយកអត្ថប្រយោជន៍ពីឧបករណ៍ដែលមាន Encryption ដើម ដើម្បីធានាបាននូវភាពស៊ីសង្វាក់គ្នាពេញលេញ និងការអនុវត្តជាអតិបរមា។ GZ FDE ត្រូវបានដាក់រួមបញ្ចូលទៅក្នុង GravityZone Console និង Agent ដោយគ្មាន Agent បន្ថែមដើម្បីបង្កើត ឬ គ្មាន key managment server ដើម្បីតំឡើង។ ការប្រើប្រាស់រចនាសម្ពន្ធ័សុវត្ថិភាព Endpoint ដែលមានស្រាប់សម្រាប់គ្រប់គ្រង Disk Encryption ពេញលេញ បង្កើតឲ្យមានការដាក់ពង្រាយប្រព័ន្ធរួមយ៉ាងពេញលេញ ជាមួយនឹងការប្រើ administrative effort តិចតួចបំផុត។

អានបន្ថែម  >

សេវកម្មមានជំនាញច្បាស់លាស់

អ្នកជំនាញរបស់យើងនឹងជួយអ្នក ក្នុងការតំឡើង និងកំណត់កម្មវិធី Bitdefender របស់អ្នកសម្រាប់ការការពារ និងដំណើរការល្អបំផុតទៅនឹងតម្រូវការអាជីវកម្មរបស់លោកអ្នក ។ សេវាកម្មទាំងនេះផ្តល់ជូនអតិថិជននូវ អត្ថប្រយោជន៍ដែលមានការណែនាំ ពីអ្នកជំនាញពេញលេញតាមដំណើរការអនុវត្ត ដោយធានាបាននូវការចាប់ផ្តើមដោយរលូន និងគ្មានបញ្ហា។ បុគ្គលិកជំនាញបស់ក្រុមហ៊ុន Bitdefender ពួកយើង នឹងធ្វើតាមការអនុវត្តល្អបំផុត ហើយតែងតែគិតគូរពីតម្រូវការអាជីវកម្មរបស់លោកអ្នកជាចម្បង ខណៈពេលដែលពួកយើងកំពុងជួយតំឡើងប្រព័ន្ធដំណោះស្រាយសុវត្ថិភាពនៅលើបរិវេណការងាររបស់អ្នក។

           មុខងារ និងសំណួរចម្លើយ

                         មុខងារ / តម្រូវការរបស់ប្រព័ន្ធ

កម្មវិធី / តម្រូវការប្រព័ន្ធប្រតិបត្តិការរបស់ TABLET

Workstation OS:
Windows 10, Windows 8, 8.1, Windows 7, Windows Vista (SP1, SP2), Windows XP (SP3)
Mac OS High Sierra (10.13.x), Mac OS Sierra (10.12.x), OS X El Capitan (10.11.x), OS X Yosemite (10.10.5), OS X Mavericks (10.9.5), OS X Mountain Lion (10.8.5), macOS Mojave (10.14)

Windows tablet and embedded OS
Windows Embedded 8 Standard, Windows Embedded 8.1 Industry, Windows Embedded Standard 7, Windows Embedded POSReady 7, Windows Embedded Enterprise 7, Windows Embedded POSReady 2009, Windows Embedded Standard 2009, Windows XP Embedded with Service Pack 2, Windows XP Tablet PC Edition

តម្រូវការប្រព័ន្ធប្រតិបត្តិការរបស់ SERVER
តម្រូវការរបស់ HARDWARE

Intel® Pentium compatible processor
1 GHz or faster for Microsoft Windows XP SP3, Windows XP SP2 64 bit and Windows 7 Enterprise (32 and 64 bit)
2 GHz or faster for Microsoft Windows Vista SP1 or higher (32 and 64 bit), Microsoft Windows 7 (32 and 64 bit), Microsoft Windows 7 SP1 (32 and 64bit), Windows 8, Windows 10
800 MHZ or faster for Microsoft Windows Embedded Standard 7 SP1, Microsoft Windows POSReady 7, Microsoft Windows POSReady 2009, Microsoft Windows Embedded Standard 2009, Microsoft Windows XP Embedded with Service Pack 2, Microsoft Windows XP Tablet PC Edition

តម្រូវការ HARDWARE របស់ SERVER
តម្រូវការសម្រាប់ CONTROL CENTER HARDWARE

               សំណួរចម្លើយ

តើអ្វីទៅជា BITDEFENDER GRAVITYZONE?
តើអ្វីទៅជាសហគ្រាសធុនធ្ងន់ថ្មី (GRAVITYZONE) ថ្មី?
តើអ្នកចង់មានន័យយ៉ាងដូចម្តេចចំពោះ សុវត្ថិភាពរួមសម្រាប់ physical , virtual និងប្រព័ន្ធចល័ត?
តើខ្ញុំចាំបាច់ត្រូវប្រើសេវាកម្ម GravityZone  ឬអាចជ្រើសរើសសេវាកម្មសុវត្ថិភាពណាមួយផ្សេងបាន?
តើកម្មវិធី GRAVITYZONE  Support ប្រព័ន្ធ Virtual ចម្រុះចូលគ្នាដែរ ឬទេ?

ប្រសិនបើអ្នកចង់ប្រើកម្មវិធី GravityZone Security for Endpoints លោកអ្នកអាចចាប់ផ្តើមភ្លាមៗនៅទីនេះបាន: