Bitdefender
Gravityzone Security
For Exchange
ការការពារដ៏មានអានុភាពប្រឆាំងនឹងការទទួលសារឥតបានការ និងការប៉ុនប៉ងឆបោក
GravityZone Security for Exchange
GravityZone Enterprise Security for Exchange ផ្តល់ជូននូវការប្រឆាំងនឹងការទទួលសារឥតបានការ និង ការប្រឆាំងមេរោគដែលទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត សម្រាប់ mail severs ដែលធានាបាននូវការផ្ញើសារប្រកបដោយសុវត្ថិភាព និង ប្រព័ន្ធដំណើរការដោយប្រើប្រាស់ធនធានតិចបំផុត។


ត្រូវបានទទួលស្គាល់លើការប្រឆាំងនឹងការទទួលសារឥតបានការដ៏ល្អបំផុតសម្រាប់ Mail Severs
ឈ្នះពានរង្វាន់មាស SPAM+ រយៈពេល ២ ឆ្នាំជាប់គ្នាពីទស្សនាវដ្តី Virus Bulletin។

ធានាសុវត្ថិភាពលើការផ្ញើរសារ
និងការទំនាក់ទំនង
ពីការគំរាមកំហែងទាំងក្នុង និងក្រៅ។

ការពារ Physical and Virtual Mail Severs
កម្មវិធីកាពារមេរោគ malware ការឆបោក និង ការទទួលសារឥតបានការគ្រប់ពេលវេលា ដោយផ្អែកលើបណ្តាញការពារលើពិភពលោករបស់ Bitdefender។
លក្ខណៈពិសេស និង អត្ថប្រយោជន៍
បច្ចេកវិទ្យាឈានមុខ ANTISPAM
Bitdefender GravityZone ធ្វើការការពារជាច្រើនដំណាក់ ប្រឆាំងនឹងសារឥតបានការ និងការឆបោក ដើម្បីកំណត់ថាតើសារអ៊ីមែលទាំងនោះជាសារឥតបានការឬគំរាមកំហែង Vectors។ ផ្អែកលើបណ្តាញការពារលើពិភពលោករបស់ Bitdefender បច្ចេកវិទ្យាការការពារផ្ញើសារ real-time ផ្តល់នូវការទប់ស្កាត់ដ៏អានុភាពបំផុត ប្រឆាំងនឹងការប៉ុនប៉ងផ្ញើសារឥតបានការ និង សកម្មភាពឆបោក។
ការការពារជាច្រើនដំណាក់ម្រាប់ការផ្ញើសារ
ចរាចរណ៍អ៊ីមែល
ការស្កេនការពារមេរោគ Malware
ប្រព័ន្ធគ្រប់គ្រងរួម និងការរាយការណ៍

តម្រូវការកម្មវិធីស្កេនមេរោគ Malware
ជំនួយ
ការរួមបញ្ចូល
ប្រព័ន្ធការពារមេរោគ Malware
“Bitdefender បានរារាំងសារឥតបានការចំនួន ៩៩.៩៨% - ហើយដំណើរការយ៉ាងមានប្រសិទ្ធភាពដោយគ្មានកំហុសឆ្គងក្នុងការចាប់មេរោគខុស មិនថានៅក្នុងសារអេឡិចត្រូនិចណាមួយឡើយ។”
VBSpam Comparative Review
អត្ថប្រយោជន៍

ការផ្គូផ្គងកម្រិតខ្ពស់ (APM))
APM គឺជាកម្មវិធីប្រឆាំងសារឥតបានការដ៏មានឥទ្ធិពល ដែលរកឃើញសារឥតបានការដែលយើងមិនស្គាល់ទាំងនោះ ។ ផ្អែកលើបណ្តាញសរសៃប្រសាទសិប្បនិម្មិត APM ត្រូវបានបង្វឹកលើសារឥតបានការជាច្រើននៅខាងក្នុងបន្ទប់ស្រាវជ្រាវ Bitdefender Antispam។ ក្នុងកំឡុងពេលបណ្តុះបណ្តាល កម្មវិធីនេះរៀនបែងចែក រវាងសារឥតបានការ និងអ៊ីមែលស្របច្បាប់ ហើយសម្គាល់សារថ្មីទាំងនោះដោយចាត់ជាក្រុមតាមរយៈភាពស្រដៀងគ្នារបស់សារ ដែលជាញឹកញាប់វាមានលក្ខណៈមិនច្បាស់ជាមួយនឹងសារដែលវាបានពិនិត្យរួចហើយ។ ប្រព័ន្ធបែងចែកនេះមានភាពច្បាស់លាស់ខ្ពស់ ដែលកាត់បន្ថយការកំណត់ចាប់មេរោគមិនត្រឹមត្រូវ។

ការវិភាគទិន្នន័យក្នុងពេលវេលាជាក់ស្តែង (RTDA)
ប្រព័ន្ធ RTDA ប្រើប្រព័ន្ធសុវត្ថិភាព cloud ការពារលើពិភពលោក ដើម្បីរកមើលសារឥតបានការ និងផ្តល់ការការពារយ៉ាងឆាប់រហ័ស ប្រឆាំងនឹងការគំរាមកំហែង zero-day និងការគម្រាមកំហែងកម្រិតខ្ពស់។
មុខងារ
Platforms និងប្រព័ន្ធការការពារ
តើអ្នកត្រៀមខ្លួនដើម្បីសាកល្បងកម្មវិធីនេះ ហើយឬនៅ?
